កូនខ្មែរគ្រប់រូបគួរដឹង! នេះជាម៉ាកសំបកកង់រថយន្ តផលិតក្នុងសម័យសង្គមរាស្រ្តនិយម - TrueID

កូនខ្មែរគ្រប់រូបគួរដឹង! នេះជាម៉ាកសំបកកង់រថយន្ តផលិតក្នុងសម័យសង្គមរាស្រ្តនិយម

November 25, 2021

ប្រទេសកម្ពុជា៖ កម្ពុជានាសម័យសង្គមរាស្រ្តនិយម(១៩៥៥-១៩៧០) ត្រូវបានគេស្គាល់ថាជាប្រទេសដ៏មានសេដ្ឋកិច្ចដ៏រីកចម្រើន និងគួរឲ្យកត់សម្គាល់មួយនៅក្នុងតំបន់អាសុីអាគ្នេយ៍។ ជាក់ស្តែងគេឃើញមានសំណង់ស្ថាបត្យកម្មធំៗដូចជា ពហុកីឡដ្ឋានជាតិអូឡាំពិច វិមានឯករាជ្យ រួមសមិទ្ធផលធំៗដទៃៗទៀតដែលមានពាសពេញប្រទេសនាសម័យនោះ។

យ៉ាងណាមិញ នៅក្នុងសម័យសង្គមរាស្រ្តនិយម កម្ពុជាក៏មានរោងចក្រផលិតកង់រថយន្តដ៏ធំមានយីហោម៉ាកថា អង្គរវត្ត ដែលជាសំបកកង់រថយន្តដ៏មានគុណភាព និងត្រូវបានប្រជាជនខ្មែរជាច្រើនលាននាក់នៅក្នុងសម័យនោះ បានស្គាល់ និងកោតសរសើរចំពោះស្នាដៃផលិតរបស់កូនខ្មែរ ដែលអាចផលិតសំបកកង់រថយន្តបានដោយខ្លួនឯង។

សូមរំលឹកផងដែលថា បន្ថែមលើសពីវិស័យគមនាគមន៍ ឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងវិស័យសំខាន់ៗដទៃទៀត វិស័យអប់រំ និងសិក្សាធិការនៅក្នុងសម័យសង្គមរាស្រ្តនិយម ដែលដឹកនាំដោយសម្តេចនរោត្តមសីហនុ ក៏មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែល ដោយគេសង្កេតឃើញមានកសាងសាលារៀន ចាប់តាំងពីបឋមសិក្សា ដល់ឧត្តមសិក្សា ព្រមទាំងមាននិស្សិតកម្ពុជា ជាច្រើនពាន់នាក់បានទៅបន្តការសិក្សានៅក្រៅប្រទេសថែមទៀតផង៕

ចង់ឃើញថាតើរោងចក្រផលិតកង់រថយន្តនៅសម័យសង្គមរាស្រ្តនិយមមានភាពអស្ចារ្យយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

សម័យសង្គមរាស្រ្តនិយម
សម័យសង្គមរាស្រ្តនិយម
រោងចក្រផលិតកង់ឡានសម័យសង្គមរាស្រ្តនិយម
រោងចក្រផលិតកង់ឡានសម័យសង្គមរាស្រ្តនិយម
រោងចក្រផលិតកង់ឡានសម័យសង្គមរាស្រ្តនិយម
រោងចក្រផលិតកង់ឡានសម័យសង្គមរាស្រ្តនិយម
រោងចក្រផលិតកង់ឡានសម័យសង្គមរាស្រ្តនិយម
រោងចក្រផលិតកង់ឡានសម័យសង្គមរាស្រ្តនិយម
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...