បាងកក៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃសៅរ៍នេះ បានរាយការណ៍ករណីអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ២,០២៥នាក់ និងអ្នកស្លាប់ ២០នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។ នេះបើតាមប្រភពព័ត៌មាន Bangkok Post។
ដោយឡែកបើធៀបជាមួយរបាយការណ៍កាលពីព្រឹកថ្ងៃសុក្រកន្លងទៅ ប្រទេសថៃមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន ២៣នាក់ និងអ្នកឆ្លងចំនួន ១,៧៩៥នាក់។នៅថ្ងៃដដែល ក៏មានអ្នកជំងឺចំនួន ២,១៨១នាក់ផងដែរត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
គួរបញ្ជាក់ថាគិតមកទល់ពេលនេះ ថៃមានអ្នកឆ្លងកូវីដ១៩សរុប ៤,៥៥៧,០០១នាក់ ស្លាប់សរុប ៣០,៦៨១នាក់ និងជាសះស្បើយសរុប ៤,៥០២,១៥៦នាក់៕