ភ្នំពេញ៖ ភោជនីយដ្ឋានឌីមសាំ ថ្មីមួយ បានបើកទ្វារទទួលស្វាគមន៍អ្នកចូលចិត្តទទួលទានអាហារឌីមសាំ នៅរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ ដោយមានម្ចាស់ជាសហគ្រិនវ័យក្មេងកូនកាត់ខ្មែរ-ថៃ ដែលមានមហិច្ឆតាលើកកម្ពស់ស្តង់ដារចំណីអាហារ និងបង្ហាញថាម៉ាកយីហោកម្ពុជាក៏អាចប្រកួតប្រជែងជាមួយម៉ាកយីហោអន្តរជាតិបានដែរ ។
KINBun House ដែលមានទីតាំងស្ថិតនៅលើមហាវិថី ម៉ៅសេទុងក្បែរស្តុបបូកគោ កណ្ដាលរាជធានីភ្នំពេញ ផ្ដោតសំខាន់ទៅលើការចែករំលែកបទពិសោធន៍ម្ហូបអាហារជាមួយមិត្តភក្ដិ និងគ្រួសារ។ នេះបើយោងតាមស្ថាបនិក និងម្ចាស់ភោជនីយដ្ឋាន លោក ថានិសន សេថាស៊ុផាង ។នៅជាប់នឹងភោជនីយដ្ឋាន KIN Bun House នេះតែម្ដង កាហ្វេ BestCoffee ក៏ត្រៀមខ្លួនបម្រើដល់អតិថិជនខណៈពួកគេរីករាយទទួលទានអាហារ ឌីមសាំ ផងដែរ ។
លោកថានិសន បានថ្លែងថា ៖
លោកថានិសន ដែលមានឈ្មោះក្រៅហៅថា «Big» កើតនៅក្នុងគ្រួសារដែលមានម្ដាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិថៃដែលបានប្រកបមុខរបរអាជីវកម្មនៅក្នុងប្រទេសកម្ពុជាជាង ៣ទសវត្សរ៍មកហើយ ។ លោក Bigបានបញ្ចប់ការសិក្សាពីសាលា Le Cordon Bleu ដែលជាសាលារៀនជំនាញម្ហូបអាហារដ៏ល្បីល្បាញមួយនៅលើពិភពលោក ។យោងតាមលោក Big ភោជនីយដ្ឋាន KIN Bun House មានអត្ថន័យជ្រាលជ្រៅណាស់ចំពោះរូបលោកនិងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងក្រុមគ្រួសាររបស់លោក ។
លោកBig លើកឡើងយ៉ាងដូច្នេះ៖
សហគ្រិនស្ត្រីលេចធ្លោមួយរូបនៅកម្ពុជាអ្នកស្រី ជា សុខលាង គឺជាស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន ECO Great Mekong Solutions។អ្នកស្រីបានមានប្រសាសន៍ថា អ្នកស្រីឧស្សាហ៍នាំឪពុកម្ដាយមកទទួលទានអាហារនៅភោជនីយដ្ឋានKIN Bun House នេះណាស់ ។
អ្នកស្រីជា សុខលាង បានពោលយ៉ាងដូច្នេះអំពី KIN Bun House ៖
អ្នកស្រីសុខលាង បានបន្ថែមថា៖
ភោជនីយដ្ឋានដែលមានទស្សនវិស័យដ៏មហិច្ឆតា
KINBun House មានគោលការណ៍ស្នូលដ៏គួរឲ្យចាប់អារម្មណ៍៖ គុណភាពភាពងាយស្រួល និងតម្លៃធូរថ្លៃ។ យោងតាមលោក Big ដែលជាម្ចាស់ភោជនីយដ្ឋានលោកប្ដេជ្ញាធ្វើឲ្យអាហារឌីមសាំនៅ KIN Bun House មានគុណភាពតាមស្តង់ដារអន្តរជាតិប៉ុន្តែតម្លៃវិញ គឺធូរថ្លៃដែលអ្នកណាៗក៏អាចទទួលទានបានដែរ ។
ភោជនីយដ្ឋាននេះ មានផែនការដ៏មហិច្ឆតាមួយសម្រាប់អនាគតគឺចង់ប្រែក្លាយខ្លួនទៅជាម៉ាកយីហោក្នុងស្រុកមួយដែលមានស្តង់ដារអន្តរជាតិដែលអាចលក់សិទ្ធិអាជីវកម្ម franchise បន្តទៅកាន់បណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ថែមទៀតផង។
លោកBig បាននិយាយយ៉ាងដូច្នេះថា៖
លោក Big បានបន្ថែមទៀតថា៖
ត្រៀមខ្លួនរួចស្រេចដើម្បីការបើកប្រទេសឡើងវិញ
នៅមុនពេលនៃការផ្ទុះឡើងនូវជំងឺរាតត្បាតកូវីដ-១៩ វិស័យភោជនីយដ្ឋាននៅកម្ពុជាបានរីកលូតលាស់យ៉ាងខ្លាំង ។ ហើយលោក Bigជឿជាក់ថាភ្ញៀវទេសចរ និងវិនិយោគិនជាច្រើននឹងវិលត្រឡប់ចូលមកកម្ពុជាសាជាថ្មីនៅពេលដែលប្រទេសនេះបើកឡើងវិញ បន្ទាប់ពីជួបវិបត្តិជំងឺឆ្លងអស់រយៈពេលជិត២ឆ្នាំកន្លងមកដោយសារតែកម្ពុជាមានអត្រាចាក់វ៉ាក់សាំងឲ្យប្រជាជនរួចរាល់ខ្ពស់បំផុតនៅក្នុងតំបន់ ។
លោកBig និយាយថា នៅក្នុងភោជនីយដ្ឋាន KIN Bun House វិធានការបង្ការត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ជាទីបំផុតដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតហើយបុគ្គលិកទាំងអស់សុទ្ធតែទទួលបានការបណ្ដុះបណ្ដាល ដើម្បីត្រៀមលក្ខណៈសម្រាប់ទទួលភ្ញៀវ ដែលនឹងអញ្ជើញមកច្រើនកុះករនាពេលខាងមុខ។
លោកBig និយាយយ៉ាងដូច្នេះថា ៖