ភ្នំពេញ៖ កាលពីថ្ងៃទី ៣ ខែឧសភា កន្លងទៅអង្គការផ្កាយសមុទ្រកម្ពុជា (ISF) ដែលដាអង្គការក្រៅរដ្ឋាភិបាលមួយ ទទួលបានពានរង្វាន់ បានសហការជាមួយនឹងក្រុមហ៊ុន អេ អាយ អេ កម្ពុជា និងក្លិបបាល់ទាត់ Tottenham HotspurFootball Club (THFC) ក្នុងការប្រកួតបាល់ទាត់EnglishPremier League ដែលវាជាកិច្ចសហការមួយដែលមិនធ្លាប់មានពីមុនមកនោះទេ។
ក្រោមកិច្ចសហការដ៏យូរអង្វែងរបស់ក្រុមហ៊ុន អេអាយ អេ និងក្លិបបាល់ទាត់ TottenhamHotspur និមិត្តសញ្ញារបស់ពួកគេនៅខ្មៅខាងមុខអាវ ត្រូវបានដាក់ជំនួសដោយនិមិត្តសញ្ញារបស់អង្គការផ្កាយសមុទ្រ ដើម្បីឲ្យគេបានស្គាល់ពីអង្គការផ្កាយសមុទ្រកម្ពុជា (ISF) ដែលជាមូលនិធិសប្បុរសធម៌មួយប្រើប្រាស់ការអប់រំ ដើម្បីគាំទ្រដល់កុមារក្រីក្រនៅកម្ពុជា។ ក្រៅពីភាពជាដៃគូមួយនេះក្លឹបបាល់ទាត់ THFCបានរៀបចំការដាក់ដេញថ្លៃតាមអនឡាញនូវអាវកីឡាដែលត្រូវបានចុះហត្ថលេខា និងពាក់ដោយលោក Gareth Bale និងលោក Heung-Min Son ក្នុងចំនោមអាវកីឡាដទៃទៀត។កម្មវិធីដេញថ្លៃនេះរៃអង្គាសបានទឹកប្រាក់ប្រមាណ ៦៥,០០០ ដុល្លារអាមេរិក ហើយនឹងត្រូវបានប្រើប្រាស់ក្នុងការជួយដល់សិស្ស៤០នាក់ឲ្យចូលរៀនក្នុងកម្មវិធីអប់រំពន្លឿនរបស់អង្គការសម្រាប់រយៈពេលមួយឆ្នាំពេញទៀតផង។
តាមរយៈកិច្ចសហការនេះ ក្លិបបាល់ទាត់ THFC បានប្រគល់អាវកីឡាមួយទៀតដែលមានចុះហត្ថលេខាក្នុងការប្រកួតឲ្យអង្គការផ្កាយសមុទ្រកម្ពុជា។ ដើម្បីអបអរសាទរខួបទី១៥ របស់ខ្លួនអង្គការដ្ឋាយសមុទ្រកម្ពុជា កំពុងតែ សហការជាមួយនឹងក្រុមហ៊ុន អេ អាយ អេ ខេមបូឌាដើម្បីរៀបចំកម្មវិធីចាប់ឆ្នោតផ្សងសំណាងដើម្បី រៃអង្គាសថវិកា ដែលមានរយៈពេលមួយខែផងដែរ។ អ្នកមានសំណាងក្នុងកម្មវិធីនេះ នឹងទទួលបានអាវកីឡាក្នុងការប្រកួតរបស់ក្លឹបបាល់ទាត់ THFC fixture។ អាវកីឡាដែលរចនាដ៏ពិសេសនេះត្រូវបានចុះហត្ថលេខាដោយកីឡាករទាំងអស់ក្នុងក្រុមដំបូងគេរបស់ក្លិប #THFC ប្រចាំឆ្នាំ ២០២០-២០២១ ដោយបង្ហាញជាភាសាខ្មែរ «ពីកម្ពុជាដោយ AIA» និងមានរំលេចនូវនិមិត្តសញ្ញារបស់អង្គការផ្កាយសមុទ្រកម្ពុជានៅផ្ទៃខាងមុខ។
កម្មវិធីចាប់ឆ្នោតផ្សងសំណាង ដើម្បីរៃអង្គាសថវិកានេះនឹងប្រារព្ធទៅនៅថ្ងៃអង្គារទី១២ ខែតុលាខាងមុខ នៅវេលាម៉ោង ១០ព្រឹក និងបញ្ចប់ទៅនៅថ្ងៃពុធ ទី១០ ខែវិច្ឆិកានៅម៉ោង ៥ល្ងាច។
អ្នកចូលរួមអាចជាវសំបុត្រតាមរបៀបបី៖
១) តាមអនឡាញ https://isfcambodia.org/raffle/
២) តាមធនាគារ ABA លេខគណនី 002345589 និងគណនីឈ្មោះ IndochinaStarfish Foundation ៣) តាម Pi Pay លេខទូរស័ព្ទ 098977 981 និងគណនីឈ្មោះ ISF Cambodia
លក្ខខណ្ឌក្នុងការចូលរួមកម្មវិធី Raffle:
• សំបុត្រចូលរួមកម្មវិធី Raffle អាចជាវបានចាប់ពីទឹកប្រាក់យ៉ាងតិច ១ដុល្លារ ។
• សំបុត្រអាចរកជាវបានតាមរយ:ទម្រង់សម្រាប់ជាវខាងក្រោម និងតាមកម្មវិធីទូរស័ព្ទរបស់ធនាគារ ABAរឺ Pi Pay ជាដើម។
• អ្នកចូលរួមអាចជាវសំបុត្របានច្រើនសន្លឹកក្នុងពេលតែមួយ។ ឧទាហរណ៍ មួយប្រតិបត្តិការសម្រាប់ទឹកប្រាក់១០ដុល្លារនឹងជាវបានសំបុត្រចំនួន ១០ សន្លឹក។
• អ្នកចូលរួមត្រូវតែបញ្ចូលនូវអ៊ីម៉ែល ឬលេខទូរស័ព្ទឲ្យបានត្រឹមត្រូវ។ ប្រសិនបើអ្នកមិនបានផ្តល់នូវអ៊ីម៉ែល និងលេខទូរស័ព្ទត្រឹមត្រូវនោះទេរង្វាន់នឹងត្រូវបានផ្តល់ជូនអ្នកឈ្នះបន្ទាប់។
• បន្ទាប់ពីជាវសំបុត្រ ១សន្លឹកក្នុងទឹកប្រាក់ ១ដុល្លាររួចហើយ អ្នកចូលរួមនឹងទទួលបានសំបុត្រ២សន្លឹកបន្ថែមទៀត ដោយគ្រាន់តែបំពេញលក្ខខណ្ឌពីរខាងក្រោម:
• ទទួលបានសំបុត្រ ១សន្លឹក ដោយចុច followpage របស់អង្គការផ្កាយសមុទ្រ និងលើ pageរបស់ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា លើ Facebook, Instagram រឺ Twitter និង tag មិត្តភក្តិ ពីរនាក់ ។
• ទទួលបានសំបុត្រ ១សន្លឹក ដោយចែករំលែក postទាក់ទងនឹងកម្មវិធី “ISF Raffle" លើ page អង្គការដ្ឋាយសមុទ្រកម្ពុជា រឺលើ page របស់ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ទៅដាក់លើ Facebook, Instagram រឺ Twitter របស់អ្នក ។
•ការចាប់ឆ្នោតស្វែងរកអ្នកមានសំណាងនឹងប្រព្រឹត្តទៅថ្ងៃសុក្រ ទី១២ ខែវិច្ឆិកាខាងមុខនេះ ហើយអ្នកឈ្នះនឹងទទួលពត៌មាន តាមអ៊ីម៉ែល និង/រឺតាមទូរស័ព្ទហើយនឹងត្រូវបានប្រកាសតាមបណ្តាញសង្គមផងដែរ។
ថវិកាដែលទទួលបានពីកម្មវិធី Raffle នេះនឹងជួយដល់កម្មវិធីស្នូលទាំងបីរបស់អង្គការផ្កាយសមុទ្រក្នុងគោលបំណឹង ផ្តល់ឲ្យយុវជនកម្ពុជានូវមូលដ្ឋានគ្រឹះនៃការអប់រំប្រកបដោយគុណភាពពង្រឹងសុខភាព និងអាហារូបត្ថម្ភ កសាងទំនុកចិត្តនិងជួយឲ្យពួកគេអាចកសាងអនាគតដ៏ត្រចះត្រចង់មួយ។
អង្គការផ្កាយសមុទ្រ គឺជាមូលនិធិកម្ពុជា មួយដែលទទួលបានពានរង្វាន់ និងមានបទពិសោធន៍ជាង ១៥ឆ្នាំ ក្នុងការប្រើប្រាស់ការអប់រំ កីឡានិងគម្រោងអភិវឌ្ឍន៍សហគមន៍ ដើម្បីផ្តល់ជំនួយដល់កុមារងាយរងគ្រោះនៅកម្ពុជានិងក្រុមគ្រួសាររបស់ពូកគេឲ្យរួចចាកផុតពីភាពក្រីក្រ។ការអន្តរាគមន៍របស់យើងដែលដឹកនាំដោយសហគមន៍ ត្រូវបានផ្តួចផ្តើមឡើងដោយបុគ្គលិកកម្មវិធីដែលមានបទពិសោធន៍ជាច្រើនក្នុងការធ្វើការយ៉ាងជិតស្និទជាមួយអជ្ញាធរមូលដ្ឋានដើម្បីបង្កើតការផ្លាស់ប្តិរប្រកបដោយនិរន្តរភាពនៅក្នុងទីក្រុងភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល។
សព្វថ្ងៃនេះកម្មវិធីរបស់យើងកំពុងធ្វើការជាមួយសិស្សានុសិស្សចំនួន ៧០៨នាក់តាមរយៈការសិក្សាល្បឿនលឿនក្នុងកម្មវិធីអប់រំពន្លឿន និងការសិក្សាថ្នាក់ឧត្តមផងដែរ។កុមារមកពីសហគមន៍ក្រីក្របំផុតនៅទីក្រុងភ្នំពេញដែលមិនធ្លាប់បានចូលវៀនអាចសិក្សាកម្មវិធីសិក្សាជាតិដែលតម្រូវឲ្យពួកគេរៀនពីរម្នាក់ក្នុងឆ្នាំតែមួយរហូតដល់ពួកគេរៀនដល់ថ្នាក់ដែលសមស្របទៅនឹងអាយុរបស់ខ្លួន និងអាចទៅសិក្សាបន្តនៅសាលារដ្ឋបាន។ សិស្សទាំងអស់ទទួលបានការឧបត្ថម្ភគាំទ្រជាឯកសណ្ឋានសាលា សំភារៈសិក្សា និងកញ្ចប់អាហារប្រចាំខែក្នុងខណៈពេលដែលពួកគេនៅតែទទួលបានការអប់រំពីអង្គការ។បន្ទាប់មពួកគេក៏ទទួលបានការប្រឹក្សាការងារ និងការគាំទ្រដទៃទៀតដែលជួយពួកគេក្នុងទទួលបាននូវការងារដែលមានស្ថេរភាពទៀតផង ។
កម្មវិធីបាល់ទាត់ដែលទទួលបានពានរង្វាន់របស់អង្គការផ្កាយសមុទ្របានកំពុងរៀបចំសកម្មភាពកីឡាដើម្បីការ អភិវឌ្ឍន៍ សម្រាប់កីឡាករវ័យក្មេងជាង ៣,០០០នាក់ រួមមានកីឡាករពិការ និងផ្ទុកមេរោគអេដស៍។កីឡាករទាំងនោះបានចូលរួមរៀនសូត្រ ក្នុងកម្មវិធីសិក្សាបាល់ទឹត់សម្រាប់ផលប៉ះពាល់សង្គមដែលធ្វើឲ្យពួកគេយល់ដឹងនូវបញ្ហាសង្គមមួយចំនួន ការញៀន ល្បែងស៊ីសង វិសមភាពភេទជាដើមតាមរយៈល្បែងកំសាន្តបាល់ទាត់។ ជាមួយគ្នានេះផងដែរពួកគេក៏បានរៀនសូត្រនូវជំនាញទន់ ដូចជាភាពជាអ្នកដឹកនាំ ការធ្វើការងារជាក្រុមនិងការដោះស្រាយបញ្ហា ដែលនឹងជួយឲ្យគេទទួលបានភាពរីកចម្រើនក្នុងជីវិតរបស់ខ្លួននៅថ្ងៃអនាគត។ អង្គការផ្កាយសមុទ្រ លើកកម្ពស់ភាពសម្បូរបែបនិងសមភាពតាមដែលអាចធ្វើបាន ហើយក៏ប្រើប្រាស់កម្មវិធីសិក្សាទាំងនេះដើម្បីបង្ហាញពីការគាំទ្រាំការចូលរួមរបស់ស្រ្តីនិងជនពិការក្នុងសកម្មភាពកីឡាផងដែរ។ ការពិនិត្យតាមដាននិងវាយតម្លៃយ៉ាងល្អិតល្អន់បានរំលេចឲ្យឃើញពីតម្រូវការចាំបាច់នៃការគាំទ្រទាំងស្រុងដើម្បីបង្កើននូវការទទួលបានការអប់រំ ពេញលេញ ដែលជាហេតុផលដែលធ្វើឲ្យពួកយើងធ្វើការជាមួយនឹងក្រុមគ្រួសារទាំងមូល ដើម្បីជួយកាត់បន្ថយឧបសគ្គសង្គម និងសេដ្ឋកិច្ចដែលកំពុងកើតមានឡើង និងដើម្បីធានាបានថា គ្មានគម្រោងសហគមន៍ណាមួយត្រូវដំណើរតែឯកឯងនោះទេ។ ពួកយើងផ្តល់ជូនដល់សមាជិកសហគមន៍ចំនួន ៣,០០០នាក់ នូវអាហារូបត្ថម្ភ អក្ខរកម្មនិងការគាំទ្រផ្នែកការងារ ដើម្បីជួយឲ្យសមាជិកក្រុមគ្រួសាររបស់សិស្សយើង ទទួលបាននូវប្រភពចំណូលដែលមានស្ថេរភាព។
អេ អាយ អេ គ្រុប លីមីតធីត និង សាខាតទៅ ហៅថា អេ អាយ អេ*AIA" ឬ គ្រុប“Group") មានក្រុមហ៊ុនធានារ៉ាប់រងជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ ។ក្រុមហ៊ុនមានវត្តមាន នៅលើទីផ្សារចំផ្ទៃ ១៧ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក -សាខាគ្រប់គ្រងទាំងស្រុង និងក្រុមហ៊ុនបុ ទីក្រុងហុងកុង SAR ប្រទេសថៃ សឹង្ហបូរី ម៉ាឡេស៊ី ចិនដីគោក កូរ៉េខាងត្បូង ហ្វីលីពិន អូស្ត្រាលីឥណ្ឌូនេស៊ី (ចិន) តៃវ៉ាន់ វៀតណាម ថ្លែន ម៉ាកាវ SAR ប៊្រុយណេ កម្ពុជា មីយ៉ាន់ម៉ា ក្រុមហ៊ុនបុត្រសម្ព័ន្ធដែល ៩៩ ភាគរយនៅប្រទេសស្រីលង្កា និង ក្រុមហ៊ុនបណ្តាក់ទុនរួម ៨៩ ភាគរយនៅប្រទេសឥណ្ឌា។ក្នុងពេលបច្ចុប្បន្ន អាជីវកម្មរបស់ក្រុមហ៊ុន គឺដូចគ្នានិង អេអាយ អេដែលត្រូវបានបង្កើតឡើងលើកដំបូងនៅ ទីក្រុងសៀងហៃ កាលពីមួយសតវត្សកន្លងទៅក្នុងឆ្នាំ១៩៦៩ ។ ជាក្រុមហ៊ុនឈានមុខគេ មួយនៅលើទីផ្សារក្នុង តំបន់អាស៊ីប៉ាស៊ីហ្វិក(អតីត-ជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និង មានតួនាទីនាំមុខគេនៅគ្រប់ទីផ្សារភាគច្រើនរបស់ខ្លួន ។ ក្រុមហ៊ុនមានទ្រព្យសម្បត្តិសរុបចំនួន ៣ ២៦ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
អេ អាយ អេ ឆ្លើយតបតាមតម្រូវការនៃប្រាក់សន្សំនិង ការការពាររយៈពេលវែងរបស់ពលរដ្ឋទូទៅតាមរយៈ ការផ្តល់នូវផលិតផលដ៏សម្បូរបែប និងសេវាកម្មជាច្រើនរួមមាន ការធានារ៉ាប់រងជីវិត គ្រោះថ្នាក់ ការធានា . រ៉ាប់រ៉ងសុខភាពនិង ផែនការសន្សំប្រាក់ ។ ក្រុមហ៊ុនគ្រុបកំផ្តល់ផងដែរនូវប្រាក់អត្ថប្រយោជន៍សម្រាប់បុគ្គលិកផ្តល់ឥណទានអាយុជីវិត និង សេវាកម្មប្រាក់សោធនិវត្តន៍ ។ តាមរយៈបណ្តាញភ្នាក់ងារដៃគូ និង បុគ្គលិក ដ៏ទូលំ ទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អេអាយអេបានផ្តល់ដល់ម្ចាស់ប័ណ្ណធានានូវ ប័ណ្ណធានារ៉ាប់រងរូបវិត្ត បុគ្គលច្រើនជាង ៣៨លាននាក់ និង សមាជិកដែលបានចូលរួម ផែនការធានារ៉ាប់រង ក្រុមជាង ៦៦ លាននាក់។
អេ អាយ អេ គ្រុបលីមីតធីត (AIA Group Limited) ត្រូវបានដាក់បញ្ចូលក្នុងតារាងនៃក្រុមប្រឹក្សាភិបាលចម្រៀងនៃគណកម្មាធិការផ្សារមូលបត្រ ទីក្រុងហុងកុង (Main Board of The Stock Exchange of HongKong Limited) ដែលស្ថិតក្រោមច្បាប់ផ្សារមូលបត្រ* ១ ២៩ ៩"ស្របតាមច្បាប់ស្តីពីការទទួលប្រាក់តម្កល់នៃសហរដ្ឋអាមេរិក(កម្រិត ១) A (American Depositary Receipts (Level 1) ដែលធ្វើពាណិជ្ជកម្មលើទី ផ្សារស្របច្បាប់(រូបសញ្ញា:"AAGIY")។