កណ្ដាល៖ នាពេលថ្មីៗនេះ រដ្ឋបាលខេត្តកណ្តាលសម្រេចចិត្តផ្អាក ចំពោះសកម្មភាពផ្សេងៗ អាជីវកម្មរួមទាំង ការជួបជុំនានាដែលអាចបង្កជាហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។
ដោយឡែក រដ្ឋបាលខេត្តកណ្ដាល សម្រេចបន្ដអនុវត្តវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងជួបជុំឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន រហូតដល់ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២១។
អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់គ្នាមេត្តាជ្រាបជាព័ត៍មាន និងបន្ថែមការប្រុងប្រយ័ត្នផងដែរ៕
សូមអានសេចក្តីលម្អិតខាងក្រោម៖