​រយៈពេល ៤ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ​ ២២ម៉ឺននាក់ - TrueID

​រយៈពេល ៤ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ​ ២២ម៉ឺននាក់

May 6, 2022

ភ្នំពេញ៖យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២២កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២២ម៉ឺននាក់ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណ៩ម៉ឺននាក់ ​និងសង្កេតឃើញថា ការងើបឡើងវិញនៃវិស័យទេសចរណ៍ កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរ៨០ម៉ឺននាក់ នៅចុងឆ្នាំ២០២២ នេះ។

​ក្រសួងទេសចរណ៍រំពឹងថាតាមរយៈការជំរុញទេសចរវ៉ាក់សាំង ក៏ដូចជាផ្អែកលើការប្រែប្រួលនិន្នាការទេសចរណ៍ថ្មីគឺការផ្តោតទៅលើទេសចរផ្ទៃក្នុងអាស៊ាននិងទេសចរដែលនៅជិត (Short Haul) រយៈពេលនៃការធ្វើដំណើរចន្លោះពី ៤ ទៅ ៥​ម៉ោងដូចជា ទីផ្សារកូរ៉េ និងទីផ្សារជប៉ុន ឥណ្ឌា អូស្រ្តាលី ជាដើម។

ក្រសួងទេសចរណ៍សុទិដ្ឋិនិយមថា ទីផ្សារចិននឹងបើកដំណើរការទេសចរណ៍អន្តរជាតិឡើងវិញនៅពេលដែលកូវីដ១៩មានភាពធូរស្រាល ចំណែកទីផ្សារនៅឆ្ងាយ (Long Haul) គឺជាគោលដៅយុទ្ធសាស្រ្តកំណត់ដោយក្រសួងទេសចរណ៍ថាជាទីផ្សារទេសចរណ៍កម្រិតខ្ពស់ និងមានការចំណាយច្រើន ដែលមានទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិកកាណាដា និងមជ្ឈឹមបូព៌ា។

ប្រភព៖ ក្រសួងទេសចរណ៍

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...