តាមពិត Bugatti Chiron 110 ANS ជាង៤លានដុល្លារ ឡូយត្រង់នេះ ទើបធ្វើឲ្យគេឯង ចាប់អារម្មណ៍ខ្លាំងម៉េះ - TrueID

តាមពិត Bugatti Chiron 110 ANS ជាង៤លានដុល្លារ ឡូយត្រង់នេះ ទើបធ្វើឲ្យគេឯង ចាប់អារម្មណ៍ខ្លាំងម៉េះ

August 23, 2022

កម្សាន្ត ៖ ជឿជាក់ថា បងប្អូនភាគច្រើនប្រាកដជាជ្រាប រឿងកូនខ្មែរកំពុងរស់នៅប្រទេសថៃម្នាក់ ជាម្ចាស់របស់រថយន្តស៊េរីខ្ពស់ Bugatti Chiron 110 ANS ដែលមានតែ២០គ្រឿងប៉ុណ្ណោះនៅក្នុងពិភពលោក ចំណែកតម្លៃវិញគឺជាង៤លានដុល្លារឯណោះ អ្វីដែលកាន់តែពិសេសគឺ បំពាក់ស្លាកលេខ «កម្ពុជា-BOSS»។

តួយ៉ាង បងប្អូនមួយចំនួនធំផ្ទុះការងឿងឆ្ងល់ ហេតុអ្វីបានជារថយន្តនេះមានតម្លៃថ្លៃដល់ថ្នាក់នេះ តើមានលក្ខណៈពិសេសយ៉ាងណាទៅ?។ យ៉ាងណាមិញ ស្រឡាយកំពូលរថយន្តស្ព័ររបស់បារាំងមួយនេះ ក៏ធ្លាប់មានត្រកូលអភិជនខ្មែរទិញជិះក្នុងស្រុកផងដែរ ប៉ុន្តែម្តងនេះ ផ្ទុះការចាប់អារម្មណ៍ខ្លាំងគឺដោយសារតែ ការបំពាក់ស្លាកលេខនេះតែម្តង។

ចំពោះលក្ខណៈពិសេសវិញ រថយន្តBugattiម៉ូដែលនេះ ត្រូវបានបង្កើតឡើងដើម្បីអបអរសាទរដល់ខួប ១១០ឆ្នាំរបស់យីហ៊ោនេះដែលត្រូវបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩០៩ ជាហេតុធ្វើឲ្យរថយន្តនេះ បានតុបតែងផ្នែកមួយចំនួនជាមួយពណ៌និមិត្តសញ្ញាតំណាងឲ្យប្រទេសបារាំងគឺ ពណ៌ខៀវ ក្រហម និងស លើតួរថយន្តនិងផ្នែកខាងក្នុងជាច្រើនកន្លែងទៀត។

Bugatti Chiron 110 ANS
Bugatti Chiron 110 ANS
Bugatti Chiron 110 ANS
Bugatti Chiron 110 ANS

ក្នុងនោះ នៅកញ្ចក់ចំហៀង ត្រូវរចនាឡើងអមជាមួយនឹងពណ៌ទាំងនេះ ដោយនៅផ្នែកចំហៀងនៃរថយន្តមានសញ្ញា «110ans Bugatti» ដែលធ្វើអំពីអាលុយមីញ៉ូម រីឯតួអក្សរវិញធ្វើអំពីមាសនិងប្រាក់ កង់រថយន្តមានដាំលោហ្គូ EB អក្សរពណ៌ខៀវដែលជាពណ៌តំណាងឲ្យយីហ៊ោBugatti។

Bugatti Chiron 110 ANS
Bugatti Chiron 110 ANS
Bugatti Chiron 110 ANS
Bugatti Chiron 110 ANS
Bugatti Chiron 110 ANS
Bugatti Chiron 110 ANS

ងាកទៅផ្នែកខាងក្នុងវិញ រថយន្តនេះមានកៅអីចំនួន២ សម្រាប់អ្នកដំណើរមួយនិងអ្នកបើកបរមួយ បំពាក់ដោយ ស្បែកទន់ពណ៌ខៀវដិត ទ្វារនិងបរិវេណកៅអីរថយន្តគឺធ្វើពី Alcantara បំពាក់ស្បែកពណ៌ខៀវខ្ចីរចនាជារឹមព័ទ្ធជុំវិញកៅអីនិងខ្សែក្រវាត់ ផ្នែកខាងលើនៃកៅអី មានសញ្ញា «110 ans Bugatti» ដៃចង្កូតរថយន្តធ្វើពី CarbonFiber ជាមួយនឹងស្បែកពណ៌ខៀវ អមនឹងពណ៌នៃទង់ជាតិបារាំង ចំទ្រនិចនាឡិកាម៉ោង១២។

Bugatti Chiron 110 ANS
Bugatti Chiron 110 ANS
Bugatti Chiron 110 ANS
Bugatti Chiron 110 ANS

គួរបញ្ជាក់ផងដែរថា រថយន្តនេះ មានបំពាក់ជាមួយនឹងម៉ាស៊ីន ៨.០លីត្រ ១៦ស៊ីឡាំង តម្រៀបគ្នាជាអក្សរW ជំនួយដោយ quad-turbocharged ចំនួន៤ ជាហេតុធ្វើឲ្យ រថយន្តនេះ អាចរត់បានដល់ទៅ ៤២០គីឡូម៉ែត្រ ក្នុងមួយម៉ោងឯណោះ យ៉ាងណាមិញ នេះគ្រាន់តែជាការរៀបរាប់ត្រួសៗតែប៉ុណ្ណោះ ចង់ដឹងឲ្យច្បាស់អាចទៅស្វែងយល់បន្ថែមពី ទំព័រផ្លូវការ Chiron Sport 110 Ans (bugatti.com)

ទាក់ទងជាមួយ:
ជីវិតរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...