ពិតទេថាវីតាមីន D អាចកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគកូវីដ​១៩? - TrueID

ពិតទេថាវីតាមីន D អាចកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគកូវីដ​១៩?

December 18, 2020

ខណៈពេលបច្ចុប្បន្ននេះមិនមានការព្យាបាលសម្រាប់កូវីដ១៩ទេ  មានតែវិធានការបង្ការដូចជាការឃ្លាតឆ្ងាយពីរាងកាយ និងអនាម័យត្រឹមត្រូវអាចការពារអ្នកពីការឆ្លងវីរុស។ ដូចគ្នានេះផងដែរការស្រាវជ្រាវមួយចំនួនបានបង្ហាញថាទទួលទានវីតាមីន D គ្រប់គ្រាន់ធ្វើឱ្យមានសុខភាពល្អអាចជួយឱ្យប្រព័ន្ធភាពស៊ាំរបស់មនុស្សមានសុខភាពល្អហើយអាចការពារពីជំងឺផ្លូវដង្ហើមទូទៅ។

ការសិក្សានាពេលថ្មីៗនេះបានបង្ហាញថាអ្នកជំងឺសម្រាកព្យាបាលកូវីដ១៩ ដែលមានកម្រិតវីតាមីន D គ្រប់គ្រាន់មានការថយចុះហានិភ័យនៃលទ្ធផលអាក្រក់និងការស្លាប់។

រូបតំណាង
រូបតំណាង

ទោះយ៉ាងណាក៏ដោយក្រុមអ្នកជំនាញនិយាយថា មិនមានភ័ស្តុតាងគ្រប់គ្រាន់ដែលថាថ្នាំគ្រាប់វីតាមីន D ការពារមនុស្សប្រឆាំងនឹងកូវីដ ១៩ ។ វិទ្យាស្ថានជាតិសុខភាពនិងថែទាំសុខភាពសាធារណៈអង់គ្លេសនិងគណៈកម្មាធិការប្រឹក្សាវិទ្យាសាស្ត្រផ្នែកអាហារូបត្ថម្ភបាននិយាយថា វាត្រូវការការស្រាវជ្រាវបន្ថែមទៀត។ ប៉ុន្តែអ្នករាល់គ្នានៅតែត្រូវបានណែនាំឱ្យទទួលទានអាហារបំប៉នប្រចាំថ្ងៃនៅរដូវរងានេះដើម្បីធ្វើឱ្យឆ្អឹងនិងសាច់ដុំមានសុខភាពល្អ។

ក្រុមមន្រ្តីសុខាភិបាលបានអង់គ្លេសធ្វើការពិនិត្យភស្តុតាងយ៉ាងឆាប់រហ័សលើទំនាក់ទំនងរវាងវីតាមីន D និងកូវីដ ១៩ បន្ទាប់ពីការសិក្សាមួយចំនួនតូចបានបង្ហាញថាវាអាចដើរតួក្នុងការឆ្លើយតបភាពស៊ាំរបស់រាងកាយចំពោះវីរុសផ្លូវដង្ហើម។ ទោះយ៉ាងណាក៏ដោយពួកគេបានរកឃើញថា វាមានភ័ស្តុតាងមិនគ្រប់គ្រាន់ដើម្បីណែនាំវាសម្រាប់ការពារឬព្យាបាលជំងឺទេ។

លោកវេជ្ជបណ្ឌិត Paul Chrisp នាយកមជ្ឈមណ្ឌលគោលការណ៍ណែនាំនៅ NICE បានមានប្រសាសន៍ថា “យើងកំពុងបន្តតាមដានភស្តុតាងដែលត្រូវបានផ្សព្វផ្សាយ ហើយនឹងពិនិត្យឡើងវិញរួចធ្វើបច្ចុប្បន្នភាពការណែនាំប្រសិនបើចាំបាច់” ។

យ៉ាងណាមិញ សាស្រ្តាចារ្យ Adrian Martineau សាស្រ្តាចារ្យផ្នែកព្យាបាលជំងឺឆ្លងនិងប្រព័ន្ធភាពស៊ាំនៅសាកលវិទ្យាល័យ Queen Mary នៃទីក្រុងឡុងបាននិយាយថា មានឱកាសដែលវីតាមីនអាចបន្ថយហានិភ័យនិងភាពធ្ងន់ធ្ងរនៃកូវីដ ១៩ ហើយការការស្រាវជ្រាវលើវីធីព្យាបាលថ្មីដែលកំពុងដំណើរការនេះនឹងផ្តល់ចម្លើយសំណួរនេះ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...