ទៀតហើយ! រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសអនុវត្តវិធានការ រដ្ឋបាល សាជាថ្មី - TrueID

ទៀតហើយ! រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសអនុវត្តវិធានការ រដ្ឋបាល សាជាថ្មី

June 3, 2021

រាជធានីភ្នំពេញ ៖  ដោយសម្លឹងមើលឃើញ ចំនួនអ្នកឆ្លងកូវីដ១៩ក្នុងមូលដ្ឋានភូមិសាស្ត្ររាជធានីភ្នំពេញ មានការកើនឡើង ក្នុងរយៈពេល ៣ ៤ ថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចដាក់អនុវត្តវិធានការរដ្ឋបាល សាជាថ្មីម្តងទៀត។

គួរបញ្ជាក់ផងដែរថា ការដាក់ចេញនូវវិធានការដ្ឋបាលនេះគឺសំដៅ ផ្អាកជាបណ្តោះអាសន្ន នូវសកម្មភាពការងារ មុខរបរ ឫអាជីវកម្ម ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងការជួបជុំ ឫការប្រមូលផ្តុំ មនុស្សជាលក្ខណៈឯកជន ក្នុងរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោងសូន្យ ថ្ងៃទី០៣ ដល់ថ្ងៃទី ១៦ មិថុនា ២០២១។

យ៉ាងណាមិច សូមបងប្អូនប្រជាពលរដ្ឋ មេត្តាកុំធ្វេសប្រហែលឲ្យសោះ ត្រូវតែអនុវត្តនូវ វិធានការ ៣ការពារ និង ៣កុំឲ្យបានខ្ជាប់ខ្ជួន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
ជីវិតរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...