អាជ្ញាធរខេត្តកំពង់ធំ រកឃើញអាជីវករ​ជាង ៣០នាក់ នៅផ្សារចំនួន ២កន្លែង ឆ្លង​ជំងឺកូវីដ១៩ - TrueID

អាជ្ញាធរខេត្តកំពង់ធំ រកឃើញអាជីវករ​ជាង ៣០នាក់ នៅផ្សារចំនួន ២កន្លែង ឆ្លង​ជំងឺកូវីដ១៩

August 30, 2021

កំពង់ធំ៖ រដ្ឋបាលក្រុងស្ទឹងសែនខេត្តកំពង់ធំ បានបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ មានអាជីវករចំនួន ៣៣នាក់ ក្នុងចំណោម ១,៤២០នាក់ ស្ថិត​នៅផ្សារ ២កន្លែង គឺផ្សារកំពង់ធំនិងផ្សារស្ទឹងសែង​ (ផ្សារចាស់) ត្រូវបានរកឃើញ​វិជ្ជមានជំងឺកូវីដ១៩។

បើតាមការបញ្ជាក់របស់ អភិបាលខេត្តកំពង់ធំបានឱ្យដឹងថា នៅព្រឹកថ្ងៃទី ៣០ ខែសីហា ​​អាជ្ញាធរកំពុងតែរៀបចំនិងកំពុងដំណើរការយកសំណាក ជាបន្តបន្ទាប់ លើអាជីវករនៅក្នុងផ្សារកំពង់ធំផ្សារស្ទឹងសែន(ផ្សារចាស់) ជាលើកទី៣ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា។ ហើយចំពោះអាជីវករដែលយកសំណាកលើកទី៣ រួចហើយ  ត្រូវបានអាជ្ញាធរពិនិត្យ  និងពិចារណាបើកដំណើរការផ្សារទាំង២ គឺផ្សារកំពង់ធំនិង ផ្សារស្ទឹងសែន ឡើងវិញនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ និងរៀបចំបាញ់ថ្នាំសម្លាប់មេរោគបន្ថែមទៀតដើម្បីកាត់ផ្តាច់ការចម្លងមេរោគកូវីដ១៩។

រូបភាព អាជីករចូលរួមយកសំណាក
រូបភាព អាជីករចូលរួមយកសំណាក
រូបភាព អាជីករចូលរួមយកសំណាក
រូបភាព អាជីករចូលរួមយកសំណាក
រូបភាព អាជីករចូលរួមយកសំណាក
រូបភាព អាជីករចូលរួមយកសំណាក

ប្រភព៖ CNC

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...