ភ្នំពេញ៖ នៅវេលាម៉ោង៨៖៤៥នាទី ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកប្រាយុទ្ធ ចាន់អ៊ូឆា នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
គួរឱ្យដឹងដែរថា រហូតដល់ពេលនេះ មានប្រមុខរដ្ឋ/ ប្រមុខរដ្ឋាភិបាល ប្រទេសសមាជិកអាស៊ាន និងដៃគូនានារបស់អាស៊ាន បានចាប់ផ្តើមមកដល់ប្រទេសកម្ពុជា ជាបន្តបន្ទាប់៕