ហ្វូងដំរីព្រៃជិត ៤០ក្បាល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅក្នុងដែនជម្រកសត្វព្រៃកែសីម៉ា (មានវីដេអូ) - TrueID

ហ្វូងដំរីព្រៃជិត ៤០ក្បាល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅក្នុងដែនជម្រកសត្វព្រៃកែសីម៉ា (មានវីដេអូ)

April 2, 2021

មណ្ឌលគីរី៖ បើយោងតាមការបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន បានឲ្យដឹងថា កាលពីថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ប្រជាពលរដ្ឋបានប្រទះឃើញ និងថតបានហ្វូងដំរីព្រៃដល់ទៅ ៣៨ក្បាល នៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា។

គួរឲ្យដឹង ដែនជម្រកសត្វព្រៃកែវសីម៉ា គឺជាទីជម្រកដ៏ធំមួយរបស់សត្វដំរីព្រៃអាស៊ី និងប្រភេទសត្វកម្រផ្សេង ទៀត។ ហើយបច្ចុប្បន្ន មានសត្វដំរីព្រៃចន្លោះពី៤០០ ទៅ៦០០ក្បាល ដែលកំពុងរស់រាននៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ជាពិសេសនៅក្នុងតំបន់ជួរភ្នំក្រវ៉ាញ និងភាគឦសាននៃប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ ក្រសួងបរិស្ថានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ សូមកុំរំខានដល់សត្វដំរីព្រៃទាំងនោះ និងសូមចូលរួមការពារនិងអភិរក្សសត្វដំរីព្រៃទាំងនេះ ឱ្យបានគង់វង្សផងដែរ។

សូមទស្សនារូបភាព​ និងវីដេអូខាងក្រោម៖

សត្វដំរី ដែលបានប្រទះឃើញ
សត្វដំរី ដែលបានប្រទះឃើញ
សត្វដំរី ដែលបានប្រទះឃើញ
សត្វដំរី ដែលបានប្រទះឃើញ
វីដេអូ
ទាក់ទងជាមួយ:
វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...