ភ្នំពេញ៖ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ ក្រុមហ៊ុន ខូហ្វី បានប្រកាសបើកដំណើរការជាផ្លូវការនៃសហគ្រាសលីងកាហ្វេនិង ប្រកាសលក់ផលិតផលកាហ្វេថ្មី ២ប្រភេទ ។ ការសម្ពោធបើកអោយដំណើរការនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ខូហ្វី តែម្តង ។
សហគ្រាសលីងកាហ្វេថ្មីនេះមានសមត្ថភាពខ្ពស់ក្នុងការផលិត និងមានភាពទំនើបជាងគេនៅក្នុងប្រទេសកម្ពុជា ដែលបានបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់ពីសហគមន៍អ៊ឺរ៉ុប ដោយបានប្រើប្រាស់ម៉ាស៊ីនលីងម៉ាកប្រូបាត (ProbatRoasting Machine) ដែលជាម៉ាកដ៏ល្បីរបស់ប្រទេសអាឡឺម៉ង់ (Germany) ក្នុងការលីងកាហ្វេ និងបច្ចេកវិទ្យាគ្រប់គ្រងសង្វាក់ផលិតកម្មនិងការលាយបញ្ចូលគ្នាដោយស្វ័យប្រវត្តិពីប្រទេសអ៊ីតាលី(Italy) ។
ជាងនេះទៅទៀត ខូហ្វីនឹងធ្វើការប្រកាសលក់ផលិតផលក្នុងស្រុកថ្មី២ប្រភេទបន្ថែមទៀត នោះគឺ កាហ្វេវាយោនិង កាហ្វេវេហា សម្រាប់អតិថិជនយកទៅឆុងនៅតាមផ្ទះនិងតាមការិយាល័យ។កាហ្វេទាំងពីរប្រភេទនេះ ជាផលិតផលដាំដុះដោយកសិករខ្មែរខេត្តមណ្ឌលគិរី លាយបញ្ចូលគ្នាជាមួយកាហ្វេនាំចូលពីបរទេសផលិតឡើងដោយមានស្តង់ដានិងស្របតាម បទដ្ឋានអន្តរជាតិ និង ទទួលបានវិញ្ញាបនប័ត្រ GHPs និង HACCP ក្នុងការវាយតម្លៃសង្វាក់ផលិតកម្មចំណីអាហារអោយស្របទៅតាមស្តង់ដាអនាម័យពិភភលោក។
ពិធីសម្ពោធ នេះបានដឹកនាំដោយ ថ្នាក់ដឹកនាំក្រុមហ៊ុនខូហ្វី លោក ហ៊ឺ តារា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ខូហ្វីព្រមទាំងវត្តមានដៃគូរសហការ និងភ្ញៀវកិត្តិយសទាំងអស់ផងដែរ។
ខូហ្វីគឺជាក្រុមហ៊ុនផ្គត់ផ្គង់គ្រាប់កាហ្វេនិងជាអ្នកនាំចូលចែកចាយម៉ាស៊ីនឆុងកាហ្វេពីក្រៅប្រទេស មកកាន់ប្រទេសកម្ពុជា។ក្រៅពីការផ្គត់ផ្គង់ម៉ាស៊ីនកាហ្វេ និងគ្រាប់កាហ្វេ ខូហ្វីថែមទាំងមានការផ្តល់ជូនដល់អតិថិជនរបស់ខ្លួននូវថ្នាក់បង្រៀនសេវាបច្ចេកទេសការច្នៃប្រឌិតនូវភេសជ្ជៈ និងសេវាកម្មប្រឹក្សាយោបល់ផងដែរ។
លោកអ្នកអាចតាមដានព័ត៌មានលម្អិតផ្សេងៗ ដែលនឹងបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ ខូហ្វី ដែលមានឈ្មោះជាភាសាអង់គ្លេសថា KOFI Co., Ltd និងសម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ក្រុមហ៊ុនខូហ្វីតាមរយៈ ៖ទីតាំង៖ ផ្ទះលេខ ៨៦ ផ្លូវម៉ៅសេទុង សង្កាត់បឹងត្របែក ខណ្ឌចំការមនភ្នំពេញ
Map៖ https://goo.gl/maps/yAwd1fTUPqK2ek1f8លេខទូរស័ព្ទ៖ 069 666 999 / 077 777 970
Website៖ www.kofi.com.kh