រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ អះអាងពី មូលហេតុធ្វើឲ្យសេវាទូរសព្ទ និងអ៊ិនធឺណែត កំពុងមានបញ្ហា - TrueID

រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ អះអាងពី មូលហេតុធ្វើឲ្យសេវាទូរសព្ទ និងអ៊ិនធឺណែត កំពុងមានបញ្ហា

June 3, 2021

រាជធានីភ្នំពេញ ៖ ការចូលមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ លោក ជា វណ្ណដេត បញ្ជាក់ថា ការការស្រាវជ្រាវ របស់ពេលជាង១ ឆ្នាំមកនេះ រូបលោក បានបានកំណត់បាន ពីមូលហេតុមួយចំនួន ដែលធ្វើឲ្យបញ្ហាអ៊ិនធឺណែត និងប្រព័ន្ធទូរស័ព្ទតែងមានបញ្ហារអាក់រអួល ។

គួរបញ្ជាក់ផងដែរថា នេះបើយោងតាម សម្តីរបស់លោក ជា វណ្ណដេត បានប្រាប់ឲ្យដឹងថា មូលហេតុទាំងនោះ មានដូចជា ៖

  • ប្រតិបត្តិករ ទាំង ISP និងក្រុមហ៊ុនទូរស័ព្ទមិនវិនិយោគបន្ថែមក្នុងការដំឡើងអង់តែនឱ្យបានច្រើនដើម្បីបំពេញតម្រូវការ។ «គាត់ចំណេញតែយកលុយដាក់ហោប៉ៅខ្លួនឯងច្រើនឬមិនបានបំពាក់ឧបករណ៍បន្ថែម»។
  • កន្លងទៅមានក្រុមហ៊ុនដាំអង់តែមួយដើម្បីបម្រើសេវាដល់មនុស្ស៣ពាន់នាក់ ប៉ុន្តែតំបន់នោះឥឡូវនេះឡើង១ម៉ឺននាក់ ហើយមានអ្នកជិះឆ្លងកាត់ច្រើនទៀតដូច្នេះអ្នកប្រើប្រាស់ច្រើនបានធ្វើឱ្យសេវារអាក់រអួល។ ឧទាហរណ៍មួយទៀតបង្គោលអង់តែនឃ្លាតគ្នាខ្លាំងពេក ដែលគាត់មិនបានដាំថែមទៀត។
  • ទីក្រុងមានអគារខ្ពស់ៗកើនឡើងច្រើនហើយបើអគារនោះនៅចន្លោះបង្គោលអង់តែនមួយទៅអង់តែនមួយទៀតនឹងធ្វើឱ្យអគារខ្ពស់នោះបាត់សេវា៥០ទៅ៧០ភាគរយ។ អគារធំៗ មិនអនុញ្ញាតឱ្យបំពាក់ internal building system ដោយសារតែគាត់ទាមទារឱ្យក្រុមហ៊ុនទូរស័ព្ទបង់លុយឱ្យគាត់ជាដើមដោយគាត់មិនបានចាត់ទុកថា សេវាទូរស័ព្ទដូចទឹកភ្លើងដែរ។
  • ក្រុមហ៊ុនធ្វើការ Promotion ហួសកម្រិតធ្វើឱ្យពលរដ្ឋជាច្រើនខំប្រើប្រាស់បណ្តាលសេវាអត់ដើរនៅពេលដែលមានអ្នកប្រើប្រាស់ច្រើនក្នុងពេលតែមួយ។`លក់កញ្ចប់អ៉ីនធើណិតប៉ុន្តែផ្តល់សេវាមិនគ្រប់តាមស្តង់ដារ»។
  • កត្តាសង់បុរី។ បុរីខ្លះអនុញ្ញាតឱ្យក្រុមហ៊ុនផ្តល់សេវាអ៉ីនធើណិតផ្តាច់មុខធ្វើឱ្យតម្លៃឡើងថ្លៃ ហើយផ្តល់សេវាមិនគ្រប់គ្រា។សង់បុរីខ្លះអត់មានទុកដីសម្រាប់សាងសង់បង្គោលអង់តែនធ្វើឱ្យអត់់មានបង្គោលអង់តែននៅក្នុងបុរី។
  • កត្តាប្រជាជន។ពលរដ្ឋខ្លះក៏អត់អនុញ្ញាតឱ្យសង់បង្គោលអង់តែនថែមទៀតដោយសារខ្លាចប៉ះពាល់ដល់សុខភាព។

ក្នុងនោះ សម្រាប់បណ្តាលមកពី ការសាងសង់បុរីនោះលោករដ្ឋមន្ត្រី បានចាត់វិធានការ ៖

១. ចាត់ក្រុមការងារឱ្យចុះតាមបុរីទាំងអស់ ដើម្បីវាស់ស្ទង់សេវាគ្រប់កន្លែងហើយក្រសួងទិញឧបករណ៍រាប់លានដុល្លារ សម្រាប់វាស់ស្ទង់ទូទាំងប្រទេស។

២. ក្រសួងកំពុងចរចាជាមួយ APP មួយដើម្បីឱ្យពលរដ្ឋប្រើប្រាស់ហើយនៅពេលដែលទូរស័ព្ទរបស់គាត់អត់សេវា ក្រសួងនឹងទទួលបានព័ត៌មានតែម្តងហើយងាយស្រួលដោះស្រាយ៕

ប្រភព ៖ Fresh News

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ជា វណ្ណដេត
ជា វណ្ណដេត
ទាក់ទងជាមួយ:
ជីវិតរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...