នៅសប្ដាហ៍ខាងមុខ អាកាសធាតុ អាចនឹងប្រែប្រួល និងមានភ្លៀងក្នុងកម្រិតនេះ - TrueID

នៅសប្ដាហ៍ខាងមុខ អាកាសធាតុ អាចនឹងប្រែប្រួល និងមានភ្លៀងក្នុងកម្រិតនេះ

February 7, 2023

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា ក្នុងសប្ដាហ៍ខាងមុខ នៃខែកុម្ភៈ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៤ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១. តំបន់ទំនាបកណ្ដាល

-សីតុណ្ហភាពអប្បបរមាន មានពី ២៣-២៥ អង្សារសេ

-សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ អង្សារសេ

-ក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ តែប៉ុណ្ណោះ។ 

២. តំបន់ខ្ពង់រាប

-សីតុណ្ហភាពអប្បបរមា មានពី ២២-២៤​ អង្សារសេ

-សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ អង្សារសេ

៣. តំបន់មាត់សមុទ្

-សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ អង្សារសេ

-សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សារសេ

-ក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ។

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

សេចក្ដីប្រកាស
សេចក្ដីប្រកាស
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...