បាត់ខ្លួនចំនួន២៣នាក់ ក្នុងករណីលិ.ចទូកជនជាតិចិន នៅលម្ហសមុទ្រនៅចន្លោះពយសារឿង និងកោះតាង (មានវីដេអូ) - TrueID

បាត់ខ្លួនចំនួន២៣នាក់ ក្នុងករណីលិ.ចទូកជនជាតិចិន នៅលម្ហសមុទ្រនៅចន្លោះពយសារឿង និងកោះតាង (មានវីដេអូ)

September 23, 2022

ខេត្តព្រះសីហនុ៖ (ដំណឹងបឋម) សមត្ថកិច្ចឲ្យដឹងថា ទូកមួយគ្រឿងដែលមានមនុស្សជិះច្រើននាក់ជាជនជាតិចិន បានលិចនៅក្នុងលម្ហសមុទ្រនៅចន្លោះពយសារឿងនិងកោះតាង វេលាម៉ោងជិត ៤ ល្ងាចថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២២។

ក្រោយទទួលបានពត៌មាននេះ សមត្ថកិច្ចនាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងក្រុមសង្គ្រោះបានចេញទៅអន្តរាគមន៌សង្រ្គោះ ក្នុងនោះជាបឋម សមត្ថកិច្ចនិងក្រុមសង្គ្រោះជួយសង្រ្គោះមនុស្សបានចំនួន១៨នាក់ និងបន្តស្វែងរកបន្ថែមទៀត។

តាមប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះនៅបាត់ខ្លួន ដែលតាមសមត្ថកិច្ចបញ្ជាក់ថានៅបាត់ខ្លួនចំនួន ២៣ នាក់ទៀត នេះតាមការបំភ្លឺពីអ្នករួមដំណើរលើទូកឈ្មោះ CHENGui Sheng ជនជាតិចិន ភេទប្រុស ជាតំណាងជនរងគ្រោះ ដែលបានលិចទូកនោះបានប្រាប់សមត្ថកិច្ចថា ទូកនេះបានធ្វើដំណើរចេញពីប្រទេសចិន(កំពង់ផែក្វាង ចូវ) តាមរយៈកប៉ាលលឿន ០១ គ្រឿង។

សាក្សីក៏បានលើកឡើងទៀត ពួកគេ បានចេញដំណើរ តាំងថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២២ ហើយបានសាងមកទូកឈើ ០១ គ្រឿង នៅអំឡុងថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ២០២២ នៅសមុទ្រអន្តរជាតិ ជាមួយតៃកុង ទូកជនជាតិខ្មែរចំនួន ០២ នាក់ និងបានបន្តនៅលើទូកឈើនោះរហូតដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ។

ទៀតសោត ទូកឈើនោះខូចក៏ចាប់ផ្តើមលិចបន្តិចម្តង ៗ ទើបមានទូកនេសាទ ១ គ្រឿងប្រភេទទូក អូសពណ៌បៃតង មានមនុស្សចំនួន ០៦ នាក់ បានមកទទួលយកតៃកុងខ្មែរ ០២ នាក់នោះចេញទៅបាត់ ដោយទុកតែអ្នកធ្វើដំណើរនៅលើទូក ក្រោយមកទូកនេះក៏បានលិចបាត់នេះនៅកណ្តាលសមុទ្រ ។ ទោះជាយ៉ាងនេះក្តី ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត និងស្វែងរកអ្នកដែលកំពុងបាត់ខ្លួន៕

ប្រភព៖ Huy Bunleng News

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...