មិត្តហ្វូន ៖ ផែនការ​អភិវឌ្ឍន៍ឌីជីថល​​ដែល​មិន​ទុក​ចោលអ្នកណាម្នាក់ - TrueID

មិត្តហ្វូន ៖ ផែនការ​អភិវឌ្ឍន៍ឌីជីថល​​ដែល​មិន​ទុក​ចោលអ្នកណាម្នាក់

October 26, 2021

ភ្នំពេញ៖ ក្រុមហ៊ុន​ទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា មិត្តហ្វូន បានប្រកាស​ថា ផែនការ​អភិវឌ្ឍន៍ឌីជីថល​គ្រប់ជ្រុងជ្រោយ​និង​ប្រកប​ដោយបរិយាប័ន្នបំផុត​ដែល​ខ្លួន​ប្ដេជ្ញាអនុវត្ត នឹង​មិន​ទុក​ចោល​អ្នក​ណា​ម្នាក់ នៅក្នុងសង្គមឌីជីថលដែលប្រែប្រួល​យ៉ាងឆាប់រហ័ស​ឡើយ ។ 

នៅក្រោម​ផែនការនេះ ក្រុមហ៊ុន​នឹងពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​សេវា​ទូរគមនាគមន៍​ ឲ្យ​បាន​គ្រប​ដណ្ដប់​ទៅដល់គ្រប់​ច្រកល្ហក​ រួមទាំង​តំបន់​ដាច់ស្រយាល​បំផុត ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្ដល់​លទ្ធភាព​​ដល់​ប្រជាជន​គ្រប់រូប​ឲ្យ​ទទួលបានសេវាកម្ម​របស់​មិត្តហ្វូន ។ នេះ​បើ​យោងតាម​អគ្គនាយក​រង​ របស់​ក្រុមហ៊ុន​ មិត្តហ្វូន ។ 

លោក ញ៉ុង ឌិនថន អគ្គនាយករង ក្រុមហ៊ុន​ មិត្តហ្វូន បាន​មានប្រសាសន៍ថា ផែនការ​អភិវឌ្ឍន៍​ឌីជីថល​របស់​ក្រុមហ៊ុន​នឹង​ធានាថា ប្រជាជនទាំងអស់​នៅទូទាំងប្រទេស​អាច​ទទួលបាន​និងប្រើប្រាស់​បណ្ដាញ​ទូរគមនាគមន៍​ដែលមានគុណភាព បច្ចេកវិទ្យា​និង​សេវាកម្មឌីជីថល​ទំនើប​បំផុត ដែលក្រុមហ៊ុន​បាន​ដាក់ពង្រាយ​ឲ្យ​ប្រើប្រាស់ ។ 

លោក ញ៉ុង ឌិនថន មានប្រសាសន៍​យ៉ាង​ដូច្នេះថា ៖ 

លោក​បាន​បន្ត​ថា ៖ 

ជាមួយនឹងយុទ្ធសាស្ត្រ​ ៥ឆ្នាំពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥របស់ខ្លួន ក្រុមហ៊ុន​មិត្តហ្វូន​បន្តការអភិវឌ្ឍ​ប្រកប​ដោយ​ចិរភាពរ​បស់ខ្លួនបន្ថែមទៀត ដើម្បី​ដើរទន្ទឹមគ្នានឹង​និន្នាការអភិឌ្ឍន៍ក្នុងបរិបទបច្ចេកវិទ្យា
ឌីជីថលបច្ចុប្បន្ន ។ នៅក្រោម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍នេះ ក្រុមហ៊ុន​ដាក់ចេញ​នូវ​បេសកកម្ម​មួយ​ដើម្បី​កសាង​ទំនាក់ទំនង​សង្គម​ឌីជីថល ក្នុងគោលដៅដើម្បី​ធ្វើឲ្យ​ មិត្តហ្វូន ឈានមុខគេ​នៅក្នុង​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យាឌីជីថល នៅកម្ពុជា ។ 

មិត្តហ្វូន បាន​វិនិយោគដ៏ច្រើន​សន្ធឹក​សន្ធាប់​ទៅលើ​ការបង្កើត​និង​ពង្រីក​សេវាកម្ម​ឌីជីថល​ ដែលរួម​ផលិតផល​បច្ចេកវិទ្យា​លេចធ្លោ ដូចជា CamID(Super app), ប្រព័ន្ធ​គ្រប់គ្រងព័ត៌មានសាលារៀន (SIS), E-money (E-wallet) ជាដើម ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​កសាង​សង្គមទំនាក់ទំនង​ឌីជីថល​មួយនៅកម្ពុជា ។ សម្រាប់​ផលិតផល​ទាំងនេះ​ហើយ ដែល មិត្តហ្វូន បាន​ទទួលពានរង្វាន់ Grand Globee ពីកម្មវិធីប្រកួត​ប្រជែង​ពានរង្វាន់​ធុរកិច្ចឆ្នើម​អន្តរជាតិឆ្នាំ​២០២១ លើកទី៨ របស់ស្ថាប័ន Globee Awards ។ 

មិត្តហ្វូន បាន​និងកំពុងនាំមុខគេ​នៅក្នុង​ការជួយ​គាំទ្រ​ដល់រាជរដ្ឋាភិបាលកម្ពុជា​ដើម្បីអនុវត្ត​កម្មវិធី​អភិវឌ្ឍន៍ឌីជីថល​ជាតិរបស់ខ្លួន ។ កន្លងមក ក្រុមហ៊ុន​បាន​ធ្វើការយ៉ាងជិតស្និទ្ធិ​ជាមួយ​ក្រសួងស្ថាប័ន​រដ្ឋសំខាន់ៗ ដើម្បី​អនុវត្តគម្រោងឌីជីថលូបនីយកម្មនៅក្នុងវិស័យជាច្រើន ដូចជា វិស័យអប់រ សុខាភិបាល និង​ដឹកជញ្ជូន ។ 

ជា​ក្រុមហ៊ុនឈានមុខគេមួយ​នៅក្នុងវិស័យ​ទូរគមនាគមន៍និង​បច្ចេកវិទ្យាឌីជីថល​ មិត្តហ្វូន មាន​ហេដ្ឋា​រចនាសម្ព័ន្ធបណ្ដាញធំជាងគេបំផុត ដែល​បម្រើ​សេវាកម្ម​ដល់​ប្រជាជន​កម្ពុជាប្រមាណ ៩លាននាក់ នៅទូទាំងប្រទេស ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...