ខេត្តកំពត ៖ កាលពីយប់ថ្ងៃទី ០៧ ឧសភា កន្លងទៅថ្មីៗនេះ ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យបង្អែក កំពង់ត្រាច ខេត្តកំពត ទាំងយប់វេលាម៉ោង៨យប់ ក្រោយអាការៈជំងឺលោកតា ធ្លា.ក់ខ្លួន.ឈឺធ្ង.ន់ ដែលធ្វើឲ្យមហាជនខ្មែរ សម្តែងការព្រួយបារម្ភ ចំពោះអាការៈលោកតាជាខ្លាំង។
គួរបញ្ជាក់ផងដែរថា លោកតា បច្ចុប្បន្ននេះ មានជំ.ងឺសួត ជំ.ងឺទឹកនោមផ្អែម និងជំ.ងឺបាត់ការចងចាំ យ៉ាងណាមិញ មុននេះបន្តិច បើតាមប្រភព Amazing Cambodia បានប្រាប់ឲ្យដឹងថា អាការៈជំ.ងឺលោកតា គង់ ណៃ ថ្ងៃនេះ បានធូរស្រាលច្រើន ក៏ប៉ុន្តែ លោកតាកំពុងសម្រាកក្នុងមន្ទីរពេទ្យនៅឡើយ។
គួរបញ្ជាក់ផងដែរថា ព្រឹទ្ធាចារ្យ គង់ ណៃ ជាមរតកមនុស្សរស់ដែលបានប្រឹងប្រែងលើកស្ទួយសិល្បៈចាប៉ីដងវែង លោកទទួលបានមេដាយកិត្តិយស «ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍» ពីសម្តេចតេជោ ហ៊ុន សែន ហើយការផ្តល់ឋានៈជូនលោកព្រឹទ្ធាចារ្យ ស្មើនឹងថ្នាក់អគ្គនាយក ដែលអាចទទួលបានប្រាក់ខែពីរាជរដ្ឋាភិបាល ដូចមន្រ្តីរាជការទូទៅផងដែរ កាលពីឆ្នាំ២០១៧ ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភព ៖ Amazing Cambodia