កម្ពុជា៖ នៅថ្ងៃទី ៨ ខែមិថុនាឆ្នាំ២០២១នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩បានជូនដំណឹងថា នៅក្នុងរយៈពេល ២៤ម៉ោង ចំនួនករណីឆ្លងកូវីដ១៩ នៅខេត្ដកណ្តាល បានថយចុះខណៈនៅខេត្តកំពង់ស្ពឺ ព្រះសីហនុ កំពង់ចាម បន្ទាយមានជ័យ តាកែវ កំពត់ បានកើនឡើងវិញ ប៉ុន្តែចំនួនឆ្លងជាក់លាក់យ៉ាងណានោះគេពុំទាន់បានបញ្ជាក់ឲ្យដឹងនៅឡើយទេ។
យ៉ាងណាមិញ ដើម្បីរក្សាសុវត្ថិភាព សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជាពិសេសតំបន់មានការឆ្លងរាលដាលខ្លាំង ត្រូវតែបន្ដគោរពតាមវិធានការសុខភាពសាធារណៈដែលដាក់ចេញដោយក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន៕
ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩