ផ្អើលម្សិលមិញ ពេលនេះធ្លាយរឿង ការពិតប្រពន្ធ ជួល​ឃា.ត.ករ.១០០០ដុល្លារ ឲ្យស.ម្លា.ប់ ប្ដីខ្លួនឯង - TrueID

ផ្អើលម្សិលមិញ ពេលនេះធ្លាយរឿង ការពិតប្រពន្ធ ជួល​ឃា.ត.ករ.១០០០ដុល្លារ ឲ្យស.ម្លា.ប់ ប្ដីខ្លួនឯង

January 15, 2023

ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មានករណីប្រទះឃើញសា.កស.ព.អណ្តែតនៅក្នុងប្រឡាយទឹក នៅចំណុចភូមិព្រែកដូង ឃ៉ំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ដោយសា.កស.ព.ស្គាល់អត្តសញ្ញាណឈ្មោះ ខឹម ផល្លី ភេទប្រុស​ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត ភូមិថ្លុកដង្កា ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ទីលំនៅបច្ចុប្បន្ន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

វត្ថុតាងរបស់ជនរងគ្រោះ
វត្ថុតាងរបស់ជនរងគ្រោះ

យោងតាមប្រភពបានឲ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំខាងលើ មានប្រជាពលរដ្ឋល្អ​ បានប្រទះឃើញស.ព.អណ្ដែតទឹកមួយនៅក្នុងប្រឡាយទឹកវិរះប្រាំ ដែលមានទទឹង០៦ម៉ែត្រ ជម្រៅប្រហែល២.៣០ម៉ែត ចំងាយពីផ្លូវល្បឿនលឿនប្រហែល១០០០ម៉ែត្រ  ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

រូបភាព
រូបភាព

បន្ទាប់មកគាត់ក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ភ្លាមនោះកម្លាំងប៉ុស្តិ៍បានរាយការណ៍

មកជំនាញពិនិត្យ និងវិភាគកន្លែងកើតហេតុស្រុកនិងអាជ្ញាធរភូមិឃុំ គ្រូពេទ្យដើម្បីចុះមកពិនិត្យសាកសពអណ្តើតទឹកនោះ។ 

ការពិនិត្យឃើញថា សា.កស.ពស្លា.ប់. ដោយសាររឹតក និងឆក់។

រូបភាព
រូបភាព

ផ្អែកតាមចម្លើយប្រពន្ធជនរងគ្រោះឈ្មោះ សាំង​ ធីតា​ អាយុ៣៤ឆ្នាំ​ ជនជាតិខ្មែរ​ បានសារភាពថា​ ខ្លួន​ និងឈ្មោះ​ វី​ ភេទ​ប្រុស​ អាយុប្រហែលជិត៤០ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរជាងសំណង​ ជាអ្នកសម្លាប់ប្តី​របស់ខ្លួន​ ដោយធ្វើការឆក់​ និងរិតករ​ សម្ល.ា.ប់​។

ឃា.ត.ករ
ឃា.ត.ករ

ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯកង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង

 អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល

 ដើម្បីស្រាវជ្រាវចាប់ខ្លួនជនដៃដល់។

ស្ត្រីជាប្រពន្ធ
ស្ត្រីជាប្រពន្ធ

រហូតដល់វេលាថ្ងៃត្រង់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ 

បានចាប់ខ្លួនជនដៃដល់ឈ្មោះ វីដែលស៉ីឈ្នួលសម្លាប់ជនរងគ្រោះ ក្នុងតម្លៃ១០០០ដុល្លារ ពីប្រពន្ធជនរងគ្រោះ។ 

បច្ចុប្បន្នជនដៃដល់ និងប្រពន្ធជនរងគ្រោះ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកណ្ដាល

 ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

ប្រភព៖ Vimean Dara

ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...