ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះបានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៥-២១ ខែកញ្ញាឆ្នាំ២០២១។
កម្ពុជាទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបITCZ ដែលអូសបន្លាយកាត់លើប្រទេសភូមា ថៃ ឡាវនិងវៀតណាម។ បន្ទាប់ពីនេះ នៅថ្ងៃទី១៧-២១ ខែកញ្ញា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌានិងខ្យល់មូសុងនិរតីខ្សោយ។
ក្នុងនោះដែរក្រសួងធនធានទឹកបញ្ជាក់ថា បណ្តាខេត្តនៅតំបន់ទំនាបកណ្តាល អាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដោយឡែក នៅបណ្តាខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសាន រួមទាំងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីក្នុងកម្រិតខ្សោយទៅមធ្យម។
អាស្រ័យស្ថានភាពដូចបានជម្រាបជូនខាងលើសូមសាធារណៈជនជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានជាយថាហេតុ៕
ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹងខាងក្រោម៖