លែងឲ្យដូរហើយ!! ចាប់ពី ២០២៣ គ្រប់ប្រព័ន្ធសេវាទូរស័ព្ទនៅកម្ពុជាទាំងអស់ មិនអាចប្តូរលុយបានទៀតទេ - TrueID

លែងឲ្យដូរហើយ!! ចាប់ពី ២០២៣ គ្រប់ប្រព័ន្ធសេវាទូរស័ព្ទនៅកម្ពុជាទាំងអស់ មិនអាចប្តូរលុយបានទៀតទេ

December 27, 2022

ភ្នំុំពេញ៖ ថ្មីៗនេះ យោងតាមសមាគមប្រតិបត្តិករទូរគមនាគមន៍ នៅព្រះរាជាណាចក្រកម្ពុជា ស.ប.ទ.ក បានបញ្ជាក់ថា ​គ្រប់​​ប្រព័ន្ធ​​​សេវាទូរស័ព្ទ​​​ចល័ត​ទាំង​អស់ រួមមានប្រព័ន្ធ​ Smart Cellcard និង​ Metfone ​​នឹង​លុប​​ចោល​​​​នូវ​​​​ កញ្ចប់​គម្រោង​​​ប្តូរ​​ទឹក​ប្រាក់​​​​ មក​ប្រើ​ប្រាស់​គម្រោង​​ថ្មី​​ ត្រឹម​ថ្ងៃ​ទី​ ២៨​ ខែកុម្ភ​: ​ឆ្នាំ​២០២៣ ខាងមុខ​នេះ ។

ក្នុងនោះដែរ បានលើកឡើងថា សមាគមប្រតិបត្តិករទូរគមនាគមន៍នៅព្រះរាជាណាចក្រកម្ពុជា ដែល​ហៅ​កាត់​ថា​ ស.ប.ទ.ក បាន​​ចេញនូវសេចក្តី​ជូន​ដំណឹង​​  ទៅដល់​​​អតិថិជន​ដែលប្រើប្រាស់ សេវាទូរស័ព្ទ​​​ចល័ត​​ទាំងអស់ រួមមាន ​Smart Cellcard និង​ Metfone ​​ឲ្យ​បាន​ឲ្យ​ដឹងថា ​​​​​​​​​​សម្រាប់​កញ្ចប់​​គម្រោង​​ថ្មី គឺត្រូវបានរៀបចំឡើង ក្នុងគោល​​បំណងផ្តល់ជូ​ន​ បងប្អូន​ទាំងអស់ឲ្យ​ស្មើភាព​​គ្នា​ ដោយមានការបែងចែកច្បាស់លាស់ ចំពោះទំហំទិន្នន័យអ៊ីនធឺណែត ចំនួននាទី សម្រាប់ការហៅចេញ និង ចំនួនសារជាអក្សរក្នុងប្រព័ន្ធ ។

គួរបញ្ជាក់ផងដែរថា ប្រតិបត្តិករផ្តល់​សេវាទូរស័ព្ទ​ចល័ត​ទាំងអស់​ នឹងបញ្ឈប់​ការ​ផ្តល់​​សេវាកម្ម​ កញ្ចប់​គម្រោង​​ប្តូរប្រាក់ ត្រឹម​ថ្ងៃទី​០១ ខែមីនា ឆ្នាំ២០២៣ ដូច្នេះ​​បង​ប្អូន​ដែល​មិន​បាន​ភ្ជាប់​គម្រោង​ថ្មី​​​​ឲ្យ​បាន​មុន​​ថ្ងៃទី​២៨​ ខែកុម្ភ: ឆ្នាំ២០២៣ ​​នោះ​ទេ​ នោះ​​ក្រុម​ហ៊ុន​ដែល​​​​​​​​លោក​អ្នក​បានប្រើ​​​​សេវាទូរស័ព្ទ​នឹងធ្វើ​ការ​​ផ្លាស់​ប្តូរ​ ដោយ​ស្វ័យ​ប្រវត្តិ​​​ភ្លាម​​​​តែម្តង​៕

ប្រភព៖ Technology Cambodia

សូមទស្សនារូបភាពខាងក្រោម៖

សេចក្ដីប្រកាស
សេចក្ដីប្រកាស
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...