គួរឱ្យស្តាយ! បាក់​រលំ​ដើមឈើ ​នៅ​ប្រាសាទបន្ទាយស្រី និងប្រាសាទបេង​មាលា​ ដោយសារភ្លៀង​ លាយឡំ​ខ្យល់​កន្ត្រាក់​ - TrueID

គួរឱ្យស្តាយ! បាក់​រលំ​ដើមឈើ ​នៅ​ប្រាសាទបន្ទាយស្រី និងប្រាសាទបេង​មាលា​ ដោយសារភ្លៀង​ លាយឡំ​ខ្យល់​កន្ត្រាក់​

May 30, 2022

សៀមរាប​៖​ ​​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​លាយឡំ​ខ្យល់​កន្ត្រាក់​ បណ្តាល​ឲ្យ​បាក់​រលំ​ ដើមឈើ​ ចំនួន​ ១២​ដើម​ តាម​តំបន់​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តសៀមរាប​ នៅ​យប់​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០២២​។

ករណីគ្រោះធម្មជាតិនេះ ​គឺនៅ​ប្រាសាទបន្ទាយស្រី​ ​ដោយដើមឈើ​ ០២​ដើម​ បានដួល​រលំនៅ នៅ​វេលា​ម៉ោង​ ១៨​ និង​៤០​នាទី​ ក្នុងនោះ​ដើម​ធ្លក​​ ​០១​ដើម​ ស្ថិត​នៅ​ខាងលិច​រោង​អភិរក្ស​ប្រាសាទបន្ទាយស្រី​ ​មុខ​កាត់​ ៨០​ សង់ទីម៉ែត្រ​​ប្រវែង​ ២០​ម៉ែត្រ​ ​ដួល​រលំ​ទៅ​ទិសអាគ្នេយ៍​ ​​បង្ក​ឲ្យ​ខូចខាត​ដល់​ការដ្ឋាន​របស់​ក្រុមហ៊ុន​អ៊ី​អិន​ស៊ី​ អ៊ី​ន​ធើ​ប្រាយ​ តែ​មិន​បណ្តាល​អោយ​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ប្រាសាទ​ឡើយ​ និង​ដើម​ពង្រ​​​ ០១​ដើម​ទៀត​ ​ដួល​នៅ​ក្បែរ​រោង​សហគមន៍​ផ្សារ​ប៉ា​វ៉ី​ស​។​

ដោយឡែក នៅរមណីយដ្ឋាន​ភ្នំ​ក្បាលស្ពាន ​ដើមឈើ​ ០៣​ដើម​ ​​ដែលមាន​ដើម​ព្រីង​,​ដើម​ ពពាលខែ​ និង​ដើម​ឆ្នូត​ទ្រ​ បានដួលរំនៅ​វេលា​ម៉ោង​ ០៥​ និង​៣៥​ នាទី​ល្ងាច តែ​មិន​បណ្តាល​អោយ​ប៉ះពាល់​ រឺ​ខូចខាត​ដល់​រូបចម្លាក់​នោះ​ទេ​ ។​

ចំណែកនៅ​ប្រាសាទបេង​មាលា​ នា​វេលា​ម៉ោង​ប្រហែល​១៨​ និង​០៥​នាទី​ មាន​ករណី​រលំ​ ដើមឈើ​ ចំនួន​ ០៧​ដើម​ រួមមាន ដើម​ស្រឡៅ​​០១​ដើម​មាន​មុខកាត់​ ៥o​ស​.​ម​ ប្រវែង​២០​ម​, ដើម​ស្ដៅ​យោង​ ០១​ដើម​មាន​មុខកាត់​ ៤០​ស​.​ម​ ប្រវែង​ ២១​ ម​, ​ដើម​ម្កាក់ព្រៃ​០១​ដើម​មាន​មុខកាត់​ ៣០​ស​.​ម​ ប្រវែង​ ២០​ម​, ដើម​សង្កែ​០៣​ដើម​មាន​មុខកាត់​ ២០​ស​.​ម​.​ ប្រវែង​ ១៥​ម​, ដើម​ក្រសាំង​០១​ដើម​មាន​មក​កាត់​ ២០​ស​.​ម​ ប្រវែង​ ១៥​ម​.​។​ ក្នុង​នោះ​មាន​ដើម​ស្រឡៅ​ និង​ដើម​ស្ដៅ​យោង​ ដួលរ​លំនៅ​ចំណុច​ឃឿ​ន​ ទី​០១​ ច្រក​ផ្លូវ​ចូល​ខាងជើង​ប្រាសាទបេង​មាលា​ បណ្តាល​ឱ្យ​បែក​ថ្ម​ក្រាល​ ប្រភេទ​ថ្មភក់​ ចំនួន​ ០១​ដុំ​ មាន​ទំហំ​កំពស់​ ៣០​សង់ទីម៉ែត្រ​ ប្រវែង​ ០១​ម៉ែត្រ​ ។​

យ៉ាងណាមិញ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​រាយការណ៍​ជូន​ទៅ​អាជ្ញាធរ​ជាតិ​អប្សរា​ ហើយ​ក្រុមការងារ​បច្ចេកទេស​របស់​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​ទេសភាព​វប្បធម៌​ និង​បរិស្ថាន​ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​កំពុង​កាត់​ដកហូត​ដើមឈើ​ទាំងនោះ​ចេញ​ហើយ​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...