ចាកាតា៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានមានប្រសាសន៍ថា ប្រទេសឥណ្ឌូណេស៊ីបានទទួលវ៉ាក់សាំងការពារមេរោគឆ្លងកូវីដ-១៩ ចំនួន ១.២លានដូស ពីក្រុមហ៊ុនផលិតឱសថ Sinovac Biotech Ltd របស់ប្រទេសចិនជាលើកដំបូងកាលពីថ្ងៃអាទិត្យ។លោកបានបន្ថែមទៀតថា រដ្ឋាភិបាលគ្រោងនឹងទទួលវ៉ាក់សាំងនេះ ចំនួន ១.៨ លានដូសទៀត នៅដើមខែមករា ឆ្នាំក្រោយនេះ។
ទោះបីជាយ៉ាងណាក៏ដោយ វ៉ាក់សាំងនេះត្រូវតែឆ្លងកាត់ការវាយតម្លៃដោយទីភ្នាក់ងារស្បៀងអាហារនិងថ្នាំ(BPOM) ខណៈរដ្ឋបាល ត្រៀមចែកចាយវ៉ាក់សាំងនេះទៅទូទាំងប្រជុំកោះ ដែលមានប្រជាជនជាង២៧០លាននាក់ កំពុងរស់នៅ។
លោកប្រធានាធិបតី Joko Widodo បានមានប្រសាសន៍ដូច្នេះថា៖
គួរបញ្ជាក់ផងដែរថាប្រទេសឥណ្ឌូណេស៊ីគឺជាប្រទេសមួយដែល មានករណីអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានករណីឆ្លងជំងឺ ៥៧៥, ៧៩៦ ករណី និងអ្នកស្លាប់ ១៧,៧៤០នាក់៕