ភ្នំពេញ៖ ថ្មីៗនេះ អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋយ៉ាងខ្លាំងនៅជិតស្តុបចំការមនក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាម៉ោងជាង១១ព្រឹកថ្ងែទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្តាញសង្គម។
តាមរយៈការបង្ហោះវីដេអូ នៅលើគណនីបុគ្គលម្នាក់ អគ្គីភ័យ កំពុងតែឆេះយ៉ាងសន្ធោរសន្ធៅ ជាគំហក ទោះជាយ៉ាងណាកម្លាំងអជ្ញាធរកំពុងចេញអន្តរាគមន៍ជួយពន្លត់ ចំពោះមូលហេតុ ក៏ដូចជាចំនួនការខាតបង់ យើងមិនទាន់បានដឹងលម្អិតនៅឡើយនោះទេ៕
សូមទស្សនាវីដេអូខាងក្រោម៖