អាជ្ញាធរជាតិអប្សរា ជួសជុលប្រាង្គកណ្តាល នៃប្រាសាទអង្គរវត្ត ​ដែលមានការរំកិលថ្មចេញពីទីតាំងដើម - TrueID

អាជ្ញាធរជាតិអប្សរា ជួសជុលប្រាង្គកណ្តាល នៃប្រាសាទអង្គរវត្ត ​ដែលមានការរំកិលថ្មចេញពីទីតាំងដើម

January 6, 2022

សៀមរាប៖ អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តឬហៅថា «បាកាណ» ដើម្បីពង្រឹងតួប្រាង្គឱ្យរឹងមាំឡើងវិញ។ លោក ហួន សុខជាតិ វិស្វករ និងជាមន្រ្តីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុង ឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថាប្រាង្គបាកាណមានការរំកិលថ្មចេញពីទីតាំងដើមខ្លះៗតាមចំណុចជ្រុង។

ការរំកិលថ្មនេះគឺដោយសារកត្តាធម្មជាតិ ដូចជាទឹកភ្លៀងបានហូរច្រោះកម្ទេចដីនិងថ្មតូចៗចូលក្នុងចន្លោះថ្ម ឫសរុក្ខជាតិដុះហែក រួមទាំងអាយុកាលនៃប្រាសាទជាហេតុធ្វើឱ្យថ្មបាយក្រៀមនៅផ្នែកខាងក្នុងតួប្រាង្គពុកផុយបណ្ដាលឱ្យទម្ងន់ទាំងស្រុងសង្កត់មកលើថ្មភក់ស្រទាប់ខាងក្រៅបាក់បែក និងរំកិលចេញ។

លោក ឃាម មុនី អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាង្គបាកាណ ឱ្យដឹងថាក្រុមការងារបានជួសជុលនៅជ្រុងនិរតីតាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់នៅខែមីនាឬខែមេសាឆ្នាំ២០២២ខាងមុខ។ ការជួសជុលនេះធ្វើឡើងស្របនឹងធម្មនុញ្ញអង្គរ និងមានការត្រួតពិនិត្យបច្ចេកទេសយ៉ាងហ្មត់ចត់បំផុត។ប្រាង្គបាកាណនេះ ធ្លាប់ទទួលបានការជួសជុលម្ដងមកហើយកាលពីអំឡុងទសវត្សឆ្នាំ១៩៣០៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...