ភ្នំពេញ៖ នាល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ សហគ្រិនខ្មែរ ជាស្ថាប័នបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “ប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២១” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុតរដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តីរដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុម ប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍសហគ្រិនភាព។
ឯកឧត្តម វង្សីវិស្សុត បានមានប្រសាសន៍ថា៖
ឯកឧត្តម វង្សីវិស្សុត បានមានប្រសាសន៍បន្តទៀតថា៖
កម្មវិធី “ប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២១” ត្រូវបានរៀបចំអស់រយៈពេលពេញ១ឆ្នាំ ដែលតម្រូវឲ្យមានការលើកទឹកចិត្តទៅតាមតម្រូវការរៀងៗខ្លួនជាលទ្ធផលមានជ័យលាភីសរុបចំនួន ១៤ ពាន៖ “ពានរង្វាន់ពន្លកសហគ្រិនខ្មែរ” (Highschool Awards) មាន ៣ពានរង្វាន់ បានសហការជាមួយដៃគូDancingRains ផ្តោតលើសិស្សានុសិស្សវិទ្យាល័យដើម្បីទទួលបានការជម្រុញឲ្យក្លាយជាទំពាំងស្នងឬស្សី ក្នុងវិស័យសហគ្រិនភាព។
“ពានរង្វាន់សហគ្រិនក្នុងធុរកិច្ចបង្កើតថ្មី” (Startup Awards) មាន ៦ពានរង្វាន់ ដែលបានសហការជាមួយដៃគូ Mango Tango Asia ផ្តល់ជាវេទិកាក្នុងការបង្ហាញពីគំនិតផ្តួចផ្តើម ដើម្បីបំប្លែងគំនិតទាំងនោះជាអាជីវកម្មដែលមានតំរូវការក្នុងទីផ្សារ។
“ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា” (SME Awards) មាន ៥ពានរង្វាន់ ដែលមានកិច្ចសហការពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ក្នុងគោលបំណងបង្កើតបរិយាកាសសមរម្យក្នុងការផ្សព្វផ្សាយបន្ថែមពីអាជីវកម្មជាសាធារណៈបង្កើតបណ្ដាញទំនាក់ទំនងជាមួយដៃគូវិនិយោគ ជួយសម្រួលនិតិវិធីប្រតិបត្តិការ និងការអនុលោមតាមច្បាប់ដែលគាំទ្រដល់ការលូតលាស់របស់សហគ្រាសធនតូចនិងមធ្យម។
ឯកឧត្តមបណ្ឌិតឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖
កម្មវិធីទាំងមូលបានបញ្ចប់ដែលមានការចូលរួមពីភ្ញៀវកិត្តិយស ទាំងស្ថាប័នរដ្ឋនិងវិស័យឯកជន។ គួរបញ្ជាក់ផងដែរថា សហគ្រិនខ្មែរ ជាស្ថាប័នទី១ ដែលបានរៀបចំកម្មវិធីលើកកម្ពស់វិស័យសហគ្រិនភាពទាំង ៣ប្រភេទ ក្នុងកំឡុងពេលវិបត្តិកូវិដ១៩ ក្នុងឆ្នាំតែ១ ហើយសម្រេច និងបញ្ចប់បានក្នុងពេលតែ១។ បន្ថែមពីនេះសហគ្រិនខ្មែរ រំពឹងថានឹងបន្តរៀបចំកម្មវិធី ប្រកួតនិងប្រគល់ពានរង្វាន់បែបនេះឲ្យក្លាយជាព្រឹត្តិការណ៏ប្រចាំឆ្នាំ ក្នុងការលើកទឹកចិត្តដល់សហគ្រិនក្នុងស្រុកឲ្យចូលរួមប្រកួតប្រជែងបង្កើន សមត្ថភាព និងអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព។ ដោយឡែកសហគ្រិនដែលមិនបានដាក់ពាក្យប្រកួតប្រជែងក្នុងកម្មវិធីរបស់សហគ្រិនខ្មែរ ហើយយល់ថាខ្លួនមានសមត្ថភាពពេញលេញសូមដាក់ពាក្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីរបស់ សហគ្រិនខ្មែរ នាឱកាសក្រោយៗទៀត៕
ក្រុមបេក្ខជនជ័យលាភីដែលទទួលបានពានរង្វាន់