សៀមរាប៖ កាលពីថ្មី ៗ នេះ ត្រូវបានគេរាយការណ៍ថា ឧទ្យានបុរាណអង្គរវត្ត រកបានចំនូលច្រើនជាង ២,៤ លានដុល្លារពីការលក់សំបុត្រក្នុងឆមាសទី១ ឆ្នាំ ២០២២ ដែលកើនឡើង ១០០០ ភាគរយពីមួយឆ្នាំ ទៅមួយឆ្នាំ។
យោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ១ ខែកក្កដា ចេញផ្សាយដោយ Angkor Enterprise ស្ថាប័នរដ្ឋដែលគ្រប់គ្រងការលក់សំបុត្រសម្រាប់ភ្ញៀវអន្តរជាតិ បានឲ្យដឹងថា សំបុត្រសរុបចំនួន ៥៩,៩៨៣ បានលក់ក្នុងតម្លៃ ២,៤២០,០៨១ ក្នុងខែមករា ដល់ខែមិថុនា ឆ្នាំ ២០២២។
តាមរយៈប្រភពដដែល ក្នុងនោះសំបុត្រចំនួន ១.០៦៦ ត្រូវបានទិញចូលតំបន់ប្រាសាទកោះកេរ ក្នុងតម្លៃ ១៥ ដុល្លារក្នុងម្នាក់។ យោងតាមគេហទំព័រ Angkor Enterprise តម្លៃសំបុត្រមួយថ្ងៃ បីថ្ងៃ និងប្រាំពីរថ្ងៃសម្រាប់ផ្នែកសំខាន់-ដែលរួមមានប្រាសាទអង្គរវត្តបច្ចុប្បន្នមានតម្លៃ ៣៧ ដុល្លារ ៦១ ដុល្លារ និង ៧២ ដុល្លារ ។
ជាមួយគ្នានេះដែរ មន្ទីរទេសចរណ៍ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរណ៍សរុបចំនួន ១,០២៧,៧៧៩នាក់ ក្នុងអំឡុងខែមករា ដល់ខែឧសភា កើនឡើង ៧៤៤,៨៧ភាគរយ ធៀបនឹងឆ្នាំមុន ពី ១២១,៦៤៩នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ ៤៥,៧៧៩នាក់ កើនឡើង ៨៥៩,៩២ភាគរយផងដែរ៕
ប្រភព៖ phnompenhpost
សូមទស្សនារូបភាពខាងក្រោម៖