កាំបិតស្នៀតគ្រីស្តាល់កម្រអាយុកាល ៥,០០០ឆ្នាំ ដែលមាន​ឫទ្ធិអំណាច​អស្ចារ្យ ត្រូវបានគេរកឃើញនៅអេស្ប៉ាញ - TrueID

កាំបិតស្នៀតគ្រីស្តាល់កម្រអាយុកាល ៥,០០០ឆ្នាំ ដែលមាន​ឫទ្ធិអំណាច​អស្ចារ្យ ត្រូវបានគេរកឃើញនៅអេស្ប៉ាញ

January 25, 2021

អេស្ប៉ាញក្រុមអ្នកស្រាវជ្រាវបុរាណវិទូបានរកឃើញកាំបិតស្នៀតឆ្លាក់ចេញពីថ្មគ្រីស្តាល់អាយុកាល៥,០០០ ឆ្នាំ ដែលមានឫទ្ធិអំណាច​អស្ចារ្យ រួមទាំងចុងព្រួញចំនួន ១០ ទៀត នៅក្នុងផ្នូរដ៏ធំមួយស្ថិតនៅភាគនិរតីនៃប្រទេសអេស្ប៉ាញខណៈពួកគេបានអះអាងថា អាវុធដ៏កម្រនេះគឺជាអាវុធដ៏ជឿនលឿន និងស្មុគស្មាញបំផុតនៅសម័យបុរេប្រវត្តិអៃប៊ឺរៀ (Iberia) និងត្រូវការថ្វីដៃយ៉ាងស្ទាត់ជំនាញដើម្បីអាចឆ្លាក់វាបាន។

កាំបិតស្នៀតនេះត្រូវបានគេឆ្លាក់ចេញពីថ្មគ្រីស្តាល់ដ៏កម្រមួយដែលត្រូវបានគេព្យាករណ៍ថាមានអាយុ ៥,០០០ ឆ្នាំ ហើយវាមានប្រវែងជិត ២២ សង់ទីម៉ែត្រ រួមជាមួយនឹងក្បាលព្រួញចំនួន១០ ផ្លែដាវចំនួន និងថ្មគ្រីស្តាល់សម្រាប់ផលិតអាវុធទាំងនេះផងដែរ។

យ៉ាងណាមិញ កាំបិតស្នៀតគ្រីស្តាល់នេះត្រូវបានអ្នកស្រាវជ្រាវព្យាករណ៍ថា វាអាចជាវត្ថុកម្មសិទ្ធិរបស់បុគ្គលអភិជន ដែលគេបានចំណាយប្រាក់យ៉ាងច្រើន ដើម្បីទិញថ្មគ្រីស្តាល់និងឆ្លាក់ចេញជារូបរាងបានដូច្នេះ។ ណាមួយនៅសម័យនោះ គេមិនអាចស្វែករកថ្មប្រភេទនេះបានឡើយក្នុងតំបន់នោះ លុះត្រាតែមានការបញ្ជាទិញពីបរទេសដែលត្រូវចំណាយលុយមិនតិចនោះទេ។

ទន្ទឹមនឹងនេះអ្នកវិទ្យាសាស្ត្របុរាណវិទូជឿថា អត្ថន័យនិមិត្តរូបនៃកាំបិតស្នៀតគ្រីស្តាល់នេះបានសបញ្ជាក់ឱ្យឃើញពីភាពរឹងមាំឫទ្ធិអំណាច​ និងទំនាក់ទំនងរបស់មនុស្សសម័យនោះជាមួយបុព្វបុរសរបស់គេ៕

កាំបិតស្នៀតគ្រីស្តាល់អាយុកាល ៥០០០ ឆ្នាំ ត្រូវបានគេឆ្លាក់ចេញពីថ្មគ្រីស្តាល់ដ៏កម្រមួយ

ថ្មគ្រីស្តាល់
ថ្មគ្រីស្តាល់
  ក្បាលព្រួញចំនួន ១០   
  ក្បាលព្រួញចំនួន ១០   
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...