កូរ៉េខាងជើង ​រកឃើញអ្នកចេញរោគសញ្ញាគ្រុនក្តៅ​​ ក្រោម​១០​ម៉ឺន​នាក់ ជាលើកដំបូង - TrueID

កូរ៉េខាងជើង ​រកឃើញអ្នកចេញរោគសញ្ញាគ្រុនក្តៅ​​ ក្រោម​១០​ម៉ឺន​នាក់ ជាលើកដំបូង

May 28, 2022

បរទេស៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយនៅថ្ងៃសៅរ៍នេះថា ករណីគ្រុនក្តៅប្រចាំថ្ងៃ​ក្នុងប្រទេសកូរ៉េខាងជើងបាន​ធ្លាក់ចុះមកនៅ​ក្រោម១០ម៉ឺននាក់ជាលើកដំបូង ​ដែលជាចំនួនតិច ធៀបទៅនឹងកាលពីជាង៣សប្តាហ៍កន្លងទៅ បន្ទាប់ពី​ប្រទេសនេះទទួលស្គាល់ជាលើកដំបូងពីការផ្ទុះឡើងនៃរលកឆ្លងកូវីដ១៩​។ នេះបើតាមប្រភពព័ត៌មាន Ruters។

កូរ៉េខាងជើងបាន​ប្រយុទ្ធប្រឆាំងនឹងរលកកូវីដ១៩យ៉ាងក្តៅគគុក ដែលមិនធ្លាប់មានពីមុនមកដោយ​បានប្រកាសស្ថានភាពអាសន្ន និង​បិទខ្ទប់ទូទាំងប្រទេសក្នុងខែនេះ​ដែលជាហេតុជំរុញឱ្យមានការព្រួយបារម្ភអំពីកង្វះវ៉ាក់សាំងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត និងកង្វះខាតស្បៀងអាហារជាដើម។

ទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA បាននិយាយថា មនុស្សចំនួន ៨៨,៥២០នាក់ទៀត មានរោគសញ្ញាគ្រុនក្តៅគិតត្រឹមល្ងាចថ្ងៃសុក្របើធៀបនឹងចំនួនជិត ៤០០,០០០នាក់​កាលពីប្រមាណ ១០ថ្ងៃមុន។

សូមបញ្ជាក់ថា គិតមកទល់ពេលនេះ កូរ៉េខាងជើង មានអ្នកចេញរោគសញ្ញា​គ្រុនក្តៅ​ ​កើនឡើងដល់៣.៣៦លាននាក់ ក្នុងចំណោមប្រជាជន ២៥លាននាក់​ ខណៈ​អ្នកស្លាប់មានចំនួន ៦៩នាក់។ យ៉ាងណាមិញ​ ប្រទេសមួយនេះ ​មិនទាន់បញ្ជាក់ ថាតើមានមនុស្សប៉ុន្មាននាក់ឆ្លងជំងឺកូវីដ១៩ឬយ៉ាងណានោះទេ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...