ភ្ញាក់ផ្អើល! អ្នកទោស៦នាក់ជីករូងក្រោមដី រត់គេចខ្លួន ចេញពីគុកដ៏សុវត្ថិភាពបំផុតរបស់អ៊ីស្រាអែល - TrueID

ភ្ញាក់ផ្អើល! អ្នកទោស៦នាក់ជីករូងក្រោមដី រត់គេចខ្លួន ចេញពីគុកដ៏សុវត្ថិភាពបំផុតរបស់អ៊ីស្រាអែល

September 7, 2021

អ៊ីស្រាអែល៖ អាជ្ញាធរអ៊ីស្រាអែលបានបើកការតាមប្រមាញ់ បន្ទាប់ពីអ្នកទោសប៉ាឡេស្ទីន៦នាក់បានរត់គេចខ្លួនចេញពីគុកដែលមានសុវត្ថិភាពបំផុតរបស់ប្រទេសក្នុងរយៈពេលមួយយប់។ បុរសទាំងនោះត្រូវបានគេជឿថាបានជីករណ្ដៅក្នុងបន្ទប់ឃុំឃាំងរបស់ពួកគេ នៅពន្ធនាគារ Gilboa បន្ទាប់មកវារតាមរូង ហើយចេញមកដល់ជញ្ជាំងខាងក្រៅ។

កសិករបានជូនដំណឹងដល់ក្រុមមន្ត្រី ដោយបានចាប់អារម្មណ៍ថា អ្នកទោសទាំងនោះបានរត់កាត់វាល។សំឡេងរោទ៍ត្រូវបានបន្លើឡើងនៅពន្ធនាគារ Gilboa ដែលជាកន្លែងមានសន្តិសុខខ្ពស់ នៅភាគខាងជើងប្រទេសអ៊ីស្រាអែល ដែលគេហៅថា TheSafe នៅពេលអាជ្ញាធរបានទទួលការរាយការណ៍ពីកសិករក្នុងតំបន់ អំពីជនសង្ស័យនៅវាលកសិកម្មនៅក្បែរនោះ។

នៅពេលបុគ្គលិកពន្ធនាគារបានចេញទៅត្រួតពិនិត្យនៅម៉ោង០៤:០០ ពួកគាត់បានរកឃើញថាអ្នកទោសចំនួន៦នាក់បានបាត់ខ្លួន។គេជឿថា ជនជាតិប៉ាឡេស្ទីនបានគេចខ្លួនចេញពីមន្ទីរឃុំឃាំង ដោយពួកគេបានជីករូងដីនៅបន្ទប់ទឹករបស់ពួកគេ។ កាសែត The Jerusalem Post បានរាយការណ៍ថាពួកគេបានប្រើប្រាស់ស្លាបព្រាច្រែះ ដែលពួកគេបានលាក់នៅពីក្រោយផ្ទាំងរូបភាព។

សេវាកម្មសន្តិសុខShin Bet បាននិយាយថាខ្លួនជឿថាអ្នកទោសបានទាក់ទងជាមួយមនុស្សនៅខាងក្រៅពន្ធនាគារ ដោយប្រើប្រាស់ទូរសព្ទរត់ពន្ធហើយពួកគេមានឡានមួយនៅចាំទទួល។ ជនរត់គេចខ្លួនទាំង៦នាក់នោះរួមមានអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Al-Aqsa Martyrs' Brigadeនិងសមាជិកក្រុមជីហាដ៥នាក់៕

ប្រភព: BBC

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...