ភ្នំពេញ៖ កម្មវិធីអភិវឌ្ឍន៍និស្សិតសាកលវិទ្យាល័យ (USDP) បានត្រលប់មកវិញកាន់តែរំភើប ដោយមានក្រុមចំនួន ៣ ក្រុមពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានបង្ហាញដំណោះស្រាយឌីជីថលដល់ថ្នាក់ដឹកនាំក្រុមហ៊ុន Heineken Cambodia , ក្រុមហ៊ុន Prudential Cambodia និងក្រុមហ៊ុន Smart Axiata។ វគ្គផ្តាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ខែវិច្ឆិកា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា , ឯកឧត្ដម Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជានិង Dato' Izzaddin Idris ប្រធាន និងនាយកប្រតិបត្តិក្រុមនៃAxiata Group Berhad។
ក្រុម Smart ដែលមាននិស្សិតថ្នាក់បរិញ្ញាបត្រចំនួន៨នាក់ បានធ្វើបទបង្ហាញគំនិតច្នៃប្រឌិតមួយ ដើម្បីជំរុញការបញ្ចូលទឹកប្រាក់តាមបែបឌីជីថលហើយត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់ CEOChallenge ដោយឈ្នះទឹកប្រាក់ចំនួន ១,៨០០ ដុល្លារ។ ដំណោះស្រាយដែលត្រូវបានបង្កើតឡើង ដោយចំណាយពេលត្រឹមតែ ៤៨ម៉ោងត្រូវបានធ្វើការវិនិច្ឆ័យដោយ លោក FeiruzIkhwan នាយកប្រតិបត្តិស្តីទីក្រុមហ៊ុន Smart Axiata , លោកBalaji Ravi នាយកផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន PrudentialCambodia និង លោកFranco Zhao នាយកផ្នែកឌីជីថល និងបច្ចេកវិទ្យាក្រុមហ៊ុនHeineken Cambodia។
រង្វាន់ផ្សេងទៀតដែលត្រូវបានប្រគល់ជូនបេក្ខជនក្នុងវគ្គផ្តាច់ព្រ័ត្រនេះ រួមមានពានរង្វាន់ក្រុមធ្វើបានល្អបំផុតទី២ ជាមួយរង្វាន់ទឹកប្រាក់ចំនួន ១,០០០ ដុល្លារ ហើយក្រុមជ័យលាភីនៃក្រុមធ្វើបានល្អបំផុតទី១ទទួលបានរង្វាន់ទឹកប្រាក់ចំនួន ១,៤០០ ដុល្លារ។ បេក្ខជនឆ្នើមចំនួន៨ នាក់ នឹងទទួលបានការហាត់ការដែលមានប្រាក់ឧបត្ថម្ភ រយៈពេល២ខែ នៅឯក្រុមហ៊ុនរបស់ Axiata ក្នុងប្រទេសម៉ាឡេស៊ី។
ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់កម្មវិធីSmartEdu USDP រដូវកាលទី ៣ លោកFeiruz Ikhwan មានប្រសាសន៍ថា កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់សិទ្ធិអំណាចដល់យុវជនកម្ពុជា ជាមួយនឹងជំនាញ និងសមត្ថភាពច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មានដែលនឹងជួយលើកកម្ពស់សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា។
កម្មវិធីដែលត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១៨ បានត្រលប់មកព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីបានផ្អាកអស់រយៈពេលពេញមួយឆ្នាំក្នុងឆ្នាំ ២០២០ ដោយសារការរាតត្បាតជំងឺកូវីដ១៩។ ដោយត្រូវបានជ្រើសរើសពីសាកលវិទ្យាល័យចំនួន ១២ កន្លែងនៅទូទាំងប្រទេសកម្ពុជា និស្សិតកម្ពុជាចំនួន ៤៨ នាក់ដំបូងត្រូវបានបែងចែកទៅក្នុងក្រុមចំនួន៨ ក្រុម បានចូលរួមកម្មវិធី សិក្ខាសាលាអ្នកដឹកនាំអាជីវកម្ម នៅសណ្ឋាគារ Garden City ក្នុងរាជធានីភ្នំពេញ។ពួកគេបានធ្វើការបន្ថែមលើ ដើម្បីធ្វើឲ្យប្រសើរឡើងនូវជំនាញទំនាក់ទំនង ភាពច្នៃប្រឌិត និងការត្រិះរិះពិចារណាព្រមទាំងសមត្ថភាពគ្រប់គ្រងអារម្មណ៍ផងដែរ។ អ្នកចូលរួមទាំងអស់បានឆ្លងកាត់បញ្ហាប្រឈមជាច្រើនទាក់ទងនឹងអាជីវកម្មឌីជីថលសិក្ខាសាលា និង ការប្រកួតប្រជែង ដែលពួកគេត្រូវបានជំរុញយា៉ងម៉ឺងម៉ាត់ និងផ្តល់មតិកែលម្អចំៗដល់គ្នាទៅវិញទៅមក។
សមាជិកក្រុមជ័យលាភីពានរង្វាន់ CEO Challenge យឹម សាលីនដា បានចែករំលែកថា៖
កម្មវិធី SmartEduUSDPត្រូវបានដាក់ឲ្យដំណើការកាលពីខែតុលា ឆ្នាំ២០១៨ជាផ្នែកមួយនៃអនុស្សារណៈយោគយល់គ្នាជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា និង ក្រុមហ៊ុន SmartAxiata។ ជាផ្នែកមួយនៃអនុស្សារណៈយោគយល់គ្នា ក្រុមហ៊ុន Smart បានប្តេជ្ញាវិនិយោគទឹកប្រាក់ចំនួន ១លាន ៥សែនដុល្លារសម្រាប់រយៈពេល៣ឆ្នាំ ទៅក្នុងកម្មវិធីចំនួន២ នៃSmartEdu រួមមានកម្មវិធីអាហារូបករណ៍ SmartEdu និងកម្មវិធីអភិវឌ្ឍន៍និស្សិតសកលវិទ្យាល័យ SmartEdu (USDP)។
កម្មវិធី SmartEduUSDPរំពឹងថានឹងអភិវឌ្ឍគំនិតអាជីវកម្មឌីជីថលល្អបំផុតរបស់ប្រទេសកម្ពុជាបន្ថែមទៀតជាមួយនឹងជំនាញ ដើម្បីជួយជំរុញដល់បច្ចេកវិទ្យាឌីជីថលក្នុងប្រទេសផងដែរ។
សម្រាប់បច្ចុប្បន្នភាព និងព័ត៌មានបន្ថែមអំពីកម្មវិធីកម្មវិធី SmartEdu សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart For Cambodia តាមរយៈ www.facebook.com/smartforcambodia or visit https://www.smartedu.com.kh .៕
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad”ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័ត ដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យ ក្នុងព្រះរាជាណាចក្រកម្ពុជា។ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤“4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE)និង 4.5G ក្នុងឆ្នាំ២០១៧។នៅពាក់កណ្តាលឆ្នាំ២០១៩ Smartបានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G”ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖សេវាបច្ចេកវិទ្យា 2G,2.5G, 3Gនិង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថលតាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានា ដូចជា៖ ក្រុមហ៊ុន Universal Musicក្រុមហ៊ុន Apple និងក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smartសេវា GigaGigs by Smart សេវាPi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គមនិងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០(មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុកនិងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។
Smart ជីវិតរស់រវើក!