សង្ស័យពុ.លខ្យ.ល់ សិស្ស១០១នាក់ នៅសាលាហ៊ុនសែនប្រមោយ ដួ.ល.ស.ន្ល.ប់ - TrueID

សង្ស័យពុ.លខ្យ.ល់ សិស្ស១០១នាក់ នៅសាលាហ៊ុនសែនប្រមោយ ដួ.ល.ស.ន្ល.ប់

February 6, 2023

ពោធិ៍សាត់៖ គិតត្រឹម​ ៣ ថ្ងៃ ចាប់ពីថ្ងៃទី២ ទី៣ និងថ្ងៃទី ៥ ខែកុម្ភៈ ឆ្នំា២០២៣ នេះ យ៉ាងហោចមានសិស្សចំនួន ១០១នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ នៅអនុវិទ្យាល័យ និងវិទ្យាល័យហ៊ុនសែនប្រមោយ ស្រុកវាលវែង ដោយត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ខណៈគ្រូពេទ្យពិនិត្យមិនឃើញមានរោគាអ្វីឡើយ តែអាចមកពីពុលខ្យល់។

តាមប្រសាសនិ៍របស់លោក វង្ស អេង អភិបាលស្រុកវាលវែង បានឲ្យដឹងថា បន្ទាប់ពីហេតុការណ៍នេះ នាយកគ្រប់គ្រងសាលា រួមនឹងអាជ្ញាធរកំពុងរៀបចំធ្វើពិធីសែនព្រេន ជូនម្ចាស់ទឹកម្ចាស់ដី ដែលថែរក្សានៅទីនោះ ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន នាថ្ងៃទី៥ ខែកុម្ភៈ។

អ្វីដែលគួរឱ្យចម្លែក ក្នុងពេលធ្វើពិធីនោះ ក៏ស្រាប់តែមានសិស្ស ៤០ នាក់បានទ្រហោយំ និងដួលសន្លប់ជាបន្តបន្ទាប់ ក្នុងនោះមានសិស្សប្រុសម្នាក់ ដែលមានអាការថប់ពិបាកដកដង្ហើម ទន់ដៃទន់ជើងដូចសិស្ស ៦១ នាក់មុននោះដែរ។

មិនត្រឹមតែប៉ុណ្ណោះលោកបានបន្តថា ពួកគេត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅមណ្ឌលសុខភាពប្រមោយ និងបន្តបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ខណៈដែលការពិនិត្យនិងវិនិច្ឆ័យថា គ្មានជំងឺអ្វីឡើយ តែប្រហែលអាចមកពី «ពុលខ្យល់»។

គួររំលឹកថា កាលពីថ្ងៃទី២-៣ ខែកុម្ភៈ សិស្សចំនួន ៦១ នាក់កើតមានអាការថប់ពិបាកដកដង្ហើម ទន់ដៃ ទន់ជើង ក៏ដួលសន្លប់តែម្ដង ក្នុងនោះមួយចំនួនបានធូរស្បើយ និងបានវិលត្រឡប់ទៅផ្ទះវិញខ្លះហើយ។ រហូតដល់ពេលនេះ សិស្សជាច្រើនបានធូរស្បើយឡើងវិញខ្លះហើយ គឺនៅមានត្រឹមតែ២ទៅ៣នាក់ប៉ុណ្ណោះ ដែលមិនទាន់ធូរស្រាល ហើយគ្រូពេទ្យកំពុងតែតាមដានបន្ត៕

ប្រភព៖ Fresh news

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...