ផ្ទះប្រជាពលរដ្ឋ​​៣ខ្នង ត្រូវអគ្គិភ័យឆាបឆេះ ក្នុងសង្កាត់ស្វាយប៉ាក - TrueID

ផ្ទះប្រជាពលរដ្ឋ​​៣ខ្នង ត្រូវអគ្គិភ័យឆាបឆេះ ក្នុងសង្កាត់ស្វាយប៉ាក

June 21, 2022

ភ្នំពេញ៖ នៅវេលាម៉ោង​១០និង៣០នាទីព្រឹក​ ថ្ងៃទី២១​ ខែមិថុនា ឆ្នាំ២០២២ មានករណីអគ្គិភ័យ​ឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋអស់ចំនួន​៣ខ្នងផ្ទះជាប្រភេទសំណង់​ឈើប្រក់ស័ង្កសី ​ស្ថិតនៅចំណុចផ្លូវបេតុង​ ភូមិស្វាយប៉ាក ក្រុម០៥​សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបណ្តាលមកពី​ការ​ឆ្លងចរន្តអគ្គីសនី​។នេះបើតាមការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍​ឯក​ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់ឲ្យដឹងថា​ ​គ្រោះអគ្គិភ័យនេះ​បានឆាបឆេះផ្ទះប្រជាពលរដ្ឋប្រភេទសំណង់ ឈើប្រក់ស័ង្កសី ទំហំ (៨ម៉ែត្រ គុណ​២៥ម៉ែត្រ)​,​ ផ្ទះទី២​ទំហំ​ (១០ម៉ែត្រ​ គុណ​ ២០ម៉ែត្រ)​,​ ផ្ទះទី៣​ ទំហំ​ (១០ម៉ែត្រ​ គុណ​ ១០ម៉ែត្រ)​ ឆេះផ្ទះអស់ចំនួន​៣ខ្នង រួមទាំងសម្ភារៈអស់ទាំងស្រុង។

លោកវរសេនីយ៍ឯក​បានបញ្ជាក់ថា​ ក្នុងប្រតិបត្តិការនេះ​ គឺកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុប១៣គ្រឿង ប្រើប្រាស់ទឹកអស់ ១២ឡាន រួមមានរថយន្តការិយាល័យបង្កាពន្លត់អគ្គិភ័យ​និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាករាជធានីភ្នំពេញ ចំនួន ១១គ្រឿង ប្រើប្រាស់ទឹកអស់១១ឡាន​ ស្មើនឹង​ ៤៤ម៉ែត្រូគូប​, រថយន្តក្រសួងមហាផ្ទៃចំនួន០១គ្រឿង មិនបានប្រើប្រាស់,​ រថយន្តសាលាខណ្ឌឫស្សីកែវ​ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន​  ស្មើនឹង​៤ម៉ែត្រូគូប​៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...