ហួសចិត្ដ! ពលរដ្ឋអង់គ្លេស នាំគ្នាទៅលេងព្រិលយ៉ាងរំភើយ នៅទីក្រុងឡុងដ៍ ទោះបីជាមានច្បាប់បិទតំបន់កំឡុងកូវីដ-១៩ - TrueID

ហួសចិត្ដ! ពលរដ្ឋអង់គ្លេស នាំគ្នាទៅលេងព្រិលយ៉ាងរំភើយ នៅទីក្រុងឡុងដ៍ ទោះបីជាមានច្បាប់បិទតំបន់កំឡុងកូវីដ-១៩

January 25, 2021

ទីក្រុងឡុងដ៍៖ ប្រទេសអង់គ្លេសកំពុងប្រឈមនឹងការឆ្លងរាលដាលនៃវីរុសកូរ៉ូណាបំលែងពូជថ្មីដែលឆ្លងខ្លាំងជាងវីរុសដើមទៅទៀត។ តែយ៉ាងណាមិញ នាពេលថ្មីៗនេះ មានមនុស្សរាប់រយនាក់ បាននាំគ្នាទៅលេងព្រិលនៅលើកូនភ្នំPrimrose ក្នុងទីក្រុងឡុងដ៍ ទោះបីជាមានច្បាប់បិទតំបន់យ៉ាងតឹងរ៉ឹងក៏ដោយ។

តាមរយៈរូបភាពដែលត្រូវបានបង្ហោះចែកចាយនៅលើបណ្ដាញសង្គមបានបង្ហាញឲ្យឃើញថាពួកគេបានរំលោភច្បាប់គម្លាតសង្គម ដែលផ្ទុយពីអនុសាសន៍រដ្ឋាភិបាល ដែលកាលពីថ្ងៃសុក្រសប្ដាហ៍មុនប្រធានាធិបតីអង់គ្លេសលោក Boris Jonhson បានជំរុញ និងក្រើនរម្លឹកឲ្យប្រជាជនអង់គ្លេសប្រកាន់ខ្ជាប់នូវវិធានការស្របពេលលេចឡើងវីរុសកូរ៉ូណាបំលែងពូជថ្មី។

ទន្ទឹមនឹងនេះដែរ ប្រទេសអង់គ្លេសក៏បានព្រមានពីការធ្លាក់ព្រិលខ្លាំងដែលអាចបណ្ដាលឲ្យប៉ះពាល់ដល់ការរស់នៅ និងការធ្វើដំណើរជាដើម។ ហើយសូម្បីតែអភិបាលទីក្រុងឡុងដ៍លោកSadiq Khan ក៏បានរីករាយនឹងអាកាសធាតុនេះដែរ ក្នុងនោះលោកក៍បានបង្ហោះវីដេអូនៃក្រុមគ្រួសាររបស់លោក បានរត់លេងជុំវិញសួនច្បារ ខណៈពេលព្រិលកំពុងធ្លាក់។

គួរឲ្យដឹងដែរថា គិតមកទល់ពេលនេះ ប្រទេសអង់គ្លេសមានករណីឆ្លងកូវីដ-១៩សរុបប្រមាណ ៣.៦៥លានករណី ដែលក្នុងនោះស្លាប់ប្រមាណ ៩៧,០០០នាក់ និងជាសះស្បើយប្រមាណ ១.៦៣លាននាក់៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាព មនុស្សលេងព្រិលនៅលើកូនភ្នំ Primrose
ទិដ្ឋភាព មនុស្សលេងព្រិលនៅលើកូនភ្នំ Primrose
ទិដ្ឋភាព មនុស្សលេងព្រិលនៅលើកូនភ្នំ Primrose
ទិដ្ឋភាព មនុស្សលេងព្រិលនៅលើកូនភ្នំ Primrose
ទិដ្ឋភាព មនុស្សលេងព្រិលនៅលើកូនភ្នំ Primrose
ទិដ្ឋភាព មនុស្សលេងព្រិលនៅលើកូនភ្នំ Primrose
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...