ចិន៖ យោងតាមការចុះផ្សាយរបស់សារព័ត៍មានChina News Serviceបានរាយការណ៍កាលពីថ្ងៃទី២២ ខែធ្នូ កន្លងទៅនេះថាតំបន់ស្វ័យយ័ត ម៉ុងហ្គោលី នៃប្រទេសចិន បានរាយការណ៍ពីការរកឃើញវិជ្ជមានកូវីដ១៩ នៅលើផ្លែចេកដែលនាំចូលមកពីប្រទេសកម្ពុជា។
តាមប្រភពព័ត៍មានដដែលបានឱ្យដឹងថា យោងតាម តំបន់ស្វ័យយ័តម៉ុងហ្គោលី បានឱ្យដឹងថា៖ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ តំបន់ Song shan នៃស្រុក Chi feng តំបន់ស្វយ័តម៉ុងហ្គោលីបានធ្វើតេស្តជាប្រចាំថ្ងៃលើវត្ថុសំណាកផ្លែចេកនិងការវេចខ្ចប់ខាងក្រៅដែលនាំចូលមកពីប្រទេសកម្ពុជា។ជាលទ្ធផល វត្ថុសំណាកចំនួន២បានឃើញលទ្ធផលវិជ្ជមាននៃវីរុសកូវីដ-១៩។
តែយ៉ាងណា តាមប្រភពព័ត៍មានដដែលបានឱ្យដឹងថាផ្លែចេកដែលនាំចូលពីកម្ពុជានេះ មិនទាន់ត្រូវបានចែកចាយដាក់លក់ នៅក្នុងទីផ្សារនៅឡើយទេ។
គួររំលឹកផងដែរថា នេះជាលើកទី២ហើយដែលចិន បានរកឃើញករណីវិជ្ជមានកូវីដ១៩ លើទំនិញនាំចូលប្រទេសខ្លួន ដែលក្នុងនោះ ជាទំនិញកសិសកម្ម។
ដោយឡែក មកទល់ពេលនេះ ក្រសួងកសិកម្មកម្ពុជាមិនទាន់មានប្រតិកម្មយ៉ាងណានៅឡើយទេ៕