បាងកក៖ ប្រទេសថៃសង្ឃឹមថា នឹងជៀសវាងការផ្ទុះមេរោគ Omicron ឱ្យបានយូរតាមដែលអាចធ្វើទៅបាន ប៉ុន្តែការរីករាលដាលមេរោគប្រភេទនេះគឺមិនអាចជៀសរួចឡើយ។ ឥឡូវនេះករណីឆ្លងមេរោគ Omicron បានកើនជាង ២,០០០ករណីនៅទូទាំង៥៤ខេត្ត ក្នុងប្រទេសថៃ។ នេះបើយោងតាមនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ (DMS)។
អគ្គនាយក DMS លោកវេជ្ជបណ្ឌិត Supakit Sirilak បានពិភាក្សាអំពីការរីករាលដាលនៃមេរោគOmicron និងបានរៀបរាប់លម្អិតអំពីខេត្តដែលមានការឆ្លងច្រើនបំផុតកាលពីម្សិលមិញ។ លោកគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ អូមីក្រុង២,០៦២ករណីហើយត្រូវបានរកឃើញ ដែលជាការរួមចំណែក ២០% នៃការឆ្លងថ្មីទាំងអស់នៅក្នុងប្រទេសថៃខណៈដែល ៨០%ផ្សេងទៀត នៅតែជាករណីឆ្លងប្រភេទ Delta ។
គួរជម្រាបថា ទីក្រុងបាងកក បានក្លាយជាចំណុចកណ្តាលនៃការផ្ទុះជំងឺ Omicron លើសខេត្តភាគឦសាន Kalasin ដែលឆ្លងជាចង្កោមធំដំបូងគេនៅក្នុងប្រទេសថៃ៕
ប្រភព thethaiger