ខេត្តព្រះសីហនុ ៖ កាលពីម្សិលមិញនេះ ផ្ទុះការចាប់អារម្មណ៍ខ្លាំងលើបណ្តាញសង្គម ក្រោយកូនៗបង្កើតនាំគ្នាកើតជម្លោះ ប្រទាញគ្នានៅក្នុងថ្ងៃបុណ្យស.ពម្តាយ ដោយបងស្រីទាំងពីរឈ្មោះ ស៊ុន វន្នី និង ស៊ុន វណ្ណា ចង់យកទៅបញ្ចុះនៅឯឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខុសពីបណ្តាំម្តាយកាលនៅរស់ ដោយផ្តាំកូនពៅឈ្មោះ ស៊ុន ជីវលី ឲ្យយកស.ពទៅបូជានៅទីវត្តអារាម។
តួយ៉ាង បើទោះបីមានបណ្តាំដែលលាយលក្ខណ៍ជាអក្សរ ក្រោមវត្តមានរបស់មេធាវីត្រឹមត្រូវបិទនៅមុខរោងពិធីយក្តី តែបងស្រីៗនិងបងថ្លៃនាំញាតិមិត្តមកដណ្តើមទៅបញ្ចុះកន្លែងផ្សេង ដែលធ្វើឲ្យប្អូនពៅមានតែម្នាក់ឯងមិនអាចតទល់នឹងបងៗបាន ត្រឹមតែអង្គុយស្រែកយំជួយរកយុត្តិធម៌ ដើម្បីឲ្យវិញ្ញាណម្តាយបានស្ងប់។
ជាមួយគ្នានេះ អ្នកជាប់របងខាង លោកយាយ លី ជៀន អាយុ៧៦ឆ្នាំ រៀបរាប់ថា ក្នុងនាមជាមនុស្សចាស់ក្នុងភូមិម្នាក់ និយាយតែពាក្យពិត រឿងនេះវាមិនល្អភ្នែកមើលទាល់តែសោះ ព្រោះតាមគាត់ដឹងឮឃើញនឹងភ្នែករាល់ថ្ងៃគាត់ពិតជាអាណិត ជីវលី ខ្លួនប្រុសមើលថែទាំម្តាយជាង១០ឆ្នាំ ដោយពុំដែលត្អូញត្អែរអ្វីឡើយ បម្រើសព្វគ្រប់ លាងអាចម៍ពេញៗ ដៃពុំខ្ពើមអ្វីឡើយ ចំណែកបងៗស្រីទាំង២នាក់យូរៗឃើញមុខម្តង ឯបងប្អូនសាច់ញាតិស្ទើរពុំដែលឃើញសោះឡើយ។
មួយវិញទៀត បងស្រីធម៌ អ្នកស្រី រតនា វ័យ៣០ឆ្នាំ បានបន្តថា ក្នុងនាមរូបគាត់ជាអ្នកដទៃសុទ្ធសាធ ក៏អាណិត ជីវលី គាត់ជាមនុស្សប្រុសបែរជាមានភារកិច្ចមើលថែទាំម្តាយទាំងខ្លួននៅវ័យក្មេង ពេញសប្បាយតែរូបគាត់បែរជាយកពេលវេលានោះមកថែទាំម្តាយយ៉ាងល្អបំផុត ធ្វើឲ្យអារម្មណ៍គាត់អាណិតស្រលាញ់ទើបទទួលធ្វើជាប្អូនធម៌ ដើម្បីបានសាងនូវអំពើល្អជាមួយគាត់ ដើម្បីជួយសង្គ្រោះស្ត្រីដែលត្រូវកូនស្រី និង សាច់ញាត្តិមួយចំនួនបង់បោះចោល ជាពិសេសចាប់តាំងពីឆ្នាំ២០១៧ ដែលបានដឹងថា ម្តាយរបស់ ជីវលី បានធ្វើបណ្តាំមរតកមកអោយ ជីវលី សាច់ញាត្តិដែលបានមកព្រួតគ្នាស.ម្លុត ជីវលី នឹងលើកគ្នីគ្នាមកដណ្តើមយកស.ពម្តាយទៅបញ្ចុះខុសពីបណ្តាំលោកម្តាយធ្វើខ្លួន ហាក់ដូចជាស្រលាញ់ម្តាយណាស់អញ្ចឹង នេះខ្ញុំនិយាយតែពាក្យពិត ៕
ប្រភព ៖ កោះសន្តិភាព
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖