ស្តាប់សម្លេងគ្រូពេទ្យ ម្ចាស់គ្លីនិកឯកជនបញ្ជាក់ការពិត(មានវីដេអូ) - TrueID

ស្តាប់សម្លេងគ្រូពេទ្យ ម្ចាស់គ្លីនិកឯកជនបញ្ជាក់ការពិត(មានវីដេអូ)

December 8, 2022

ភ្នំពេញ៖ នៅលើផេកជាផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបញ្ចេញទម្លាយ ទៅនឹងសម្លេងដែលបញ្ជាក់ការពិតរបស់អ្នកគ្រូពេទ្យ ដែលជាម្ចាស់គ្លីនិកឯកជន ដែលបានព្យាបាលជនរងគ្រោះឈ្មោះ ម៉ុច ស្រីល័ក្ខ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ នៅលេីស្ពានជ្រោយចង្វារ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។ 

ជាក់ស្តែង នេះជាសម្តីបញ្ជាក់របស់អ្នកគ្រូពេទ្យដែលជាម្ចាស់គ្លីនិកពន្លឺ​ ដែលជនរងគ្រោះឈ្មោះ​ ម៉ុច​ ស្រីល័ក្ខ​ បានទៅសម្រាកព្យាបាលរបួស បន្ទាប់រងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី​០៥​ ខែធ្នូ​ ឆ្នាំ២០២២​ វេលាម៉ោង​ ០២​ និង១០នាទី​ នៅលេីស្ពានជ្រោយចង្វារចាស់​ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ ។

ទៀតសោត អ្នកគ្រូពេទ្យបានបញ្ចាក់ថា​ អ្នករបួសមិនបានសន្លប់ដូចដែលលេីកឡេីងប្រាប់សារព័ត៌មានលើកឡើងនោះទេ​ ព្រោះតែស្មារតីគ្រប់គ្រាន់​ និងបានដេីរចូលមកពិនិត្យព្យាបាលដោយខ្លួនឯង​ មិនមានការសែង​ចូលនោះទេ មានន័យថាជនរងគ្រោះត្រឹមរងរបួសភ្នែក ក្បាល និងត្រង់ក ។

មិនត្រឹមតែប៉ុណ្ណោះ ក៏មានមនុស្ស​ដែលស្គាល់គ្នាចំនួន ២ នាក់ នៅជាមួយជនរងគ្រោះជាប់រហូត​ ហេីយក៏គ្មានហេតុផលណាមួយដែលសមត្ថកិច្ច​ ត្រូវចាប់ដៃជនរងគ្រោះមកផ្តិតមេដៃនោះទេ។

ហេតុច្នេះ ទាំងនេះហេីយ​ ជាការបំភ្លឺការពិតរបស់អ្នកគ្រូពេទ្យ​ ដែលបាន​ព្យាបាលឈ្មោះ​ ម៉ុច​ ស្រីល័ក្ខ​ ៕

សូមទស្សនាវីដេអូខាងក្រោម៖ 

ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
វីដេអូបានចេញបំភ្លឺ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...