អត់ខ្លាចឆ្លងសោះ! ប្រុសស្រី២នាក់ បន្លំខ្លួនធ្វើជាអ្នកជំងឺកូវីដ-១៩ ចូលក្នុងកន្លែងព្យាបាល លួចបានទូរសព្ទជិត១០គ្រឿង និងលុយជាង១លាន - TrueID

អត់ខ្លាចឆ្លងសោះ! ប្រុសស្រី២នាក់ បន្លំខ្លួនធ្វើជាអ្នកជំងឺកូវីដ-១៩ ចូលក្នុងកន្លែងព្យាបាល លួចបានទូរសព្ទជិត១០គ្រឿង និងលុយជាង១លាន

June 14, 2021

ភ្នំពេញ៖ មានរឿងរ៉ាវគួរឲ្យហួសចិត្ដ និងភ្ញាក់ផ្អើលមួយ ដោយសារមានចោរប្រុសស្រីចំនួន ២ នាក់ បានបន្លំខ្លួនធ្វើជាអ្នកជំងឺកូវីដ-១៩ ដើម្បីចូលទៅធ្វើសកម្មភាពលួចទូរសព្ទ និងលុយពីអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាល។

តួយ៉ាង បើយោងតាមផេកផ្លូវការរបស់ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា-Doctor Alliance of UYFC ​បានឲ្យដឹងថា ចោរប្រុសស្រីខាងលើបានបន្លំខ្លួនចូលទៅក្នុងមណ្ឌលព្យាបាល សែន សុខ ១ ហើយបានលួចយកទូរសព្ទអស់ជិត ១០គ្រឿង និងលុយជាង ១លានរៀលថែមទៀត។

តែនៅទីបំផុត ត្រូវបានក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក សហការជាមួយកម្លាំងមានសមត្ថកិច្ចចាប់បានចោរទាំង២រូប ហើយបានធ្វើតេស្ត គឺលទ្ធផលអវិជ្ជមាន និងបន្ទាប់មកទៀត បានបញ្ជូនពួកគេទៅធ្វើចត្តាឡីស័ក មុននឹងឈានដល់ការចាត់វិធានការណ៍តាមផ្លូវច្បាប់៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ចោរប្រុសស្រីទាំង២នាក់
ចោរប្រុសស្រីទាំង២នាក់
ចោរប្រុសស្រីទាំង២នាក់
ចោរប្រុសស្រីទាំង២នាក់
ចោរប្រុសស្រីទាំង២នាក់
ចោរប្រុសស្រីទាំង២នាក់

ប្រភព៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា-Doctor Alliance of UYFC

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...