កុំប្រហែសឱ្យសោះ! មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ​សរុប ១,៥០៨នាក់ និង ស្លាប់១៧នាក់ - TrueID

កុំប្រហែសឱ្យសោះ! មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ​សរុប ១,៥០៨នាក់ និង ស្លាប់១៧នាក់

July 5, 2021

សៀមរាប៖ យោងតាមការជូនដំណឹងរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩១នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៨នាក់ និងស្លាប់ ចំនួន២នាក់ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១។

​ករណីទី១ ដល់ទី១២ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី ករណីទី១៣ ដល់ទី២៦ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី និងករណីទី២៧ ដល់ទី៣១ ជាករណីឆ្លងមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ។ ក្នុងនោះ ករណីទី៣២ ដល់ទី៤៦ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក ករណីទី៤៧ ដល់ទី៤៨ ជាករណីឆ្លងពីអ្នកជំងឺឈ្មោះ សុខ ឃន ករណីទី៤៩ ដល់ទី៥២ ជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកំពង់ធំ។ ជាមួយគ្នានេះ ករណីទី៥៣ ដល់ទី៥៥ ជាករណីឆ្លងពីអ្នកដំណើរមកពីខេត្តបន្ទាយមានជ័យ ករណីទី៥៦ ដល់ទី៧៨ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ចំពោះ ករណីទី៧៩ ដល់ទី៩១ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។ ដោយឡែក អ្នកជាសះស្បើយទាំង១៨នាក់ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

គួរជម្រាបថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៥០៨នាក់ បានព្យាបាលជាសះស្បើយចំនួន៥៨០នាក់ ស្លាប់១៧នាក់ និង៩១១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។

សូមអានសេចក្តីប្រកាសខាងក្រោម៖

សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...