បារម្ភណាស់! បុគ្គលិកបម្រើការនៅក្នុងមន្ទីរពេទ្យបង្អែកស្វាយទាប បានឆ្លងកូវីដ១៩ - TrueID

បារម្ភណាស់! បុគ្គលិកបម្រើការនៅក្នុងមន្ទីរពេទ្យបង្អែកស្វាយទាប បានឆ្លងកូវីដ១៩

June 12, 2021

ស្វាយរៀង៖​ នៅពេលថ្មីៗនេះ មានករណីឆ្លងកូវីដ១៩ ដល់បុគ្គលិកសុខាភិបាល​ ដែលកំពុងបម្រើការនៅក្នុងមន្ទីរពេទ្យបង្អែកស្វាយទាប ដែលស្ថិតក្នុងខេត្តស្វាយរៀង។

ដោយឡែក រដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថាកន្លងមកមានបុគ្គលិកបម្រើការនៅក្នុងមន្ទីរពេទ្យបង្អែកស្វាយទាប នៅភូមិប្រសូតិទី១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប មួយចំនួនតូចធ្លាប់ប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ ហើយបានមានអាការសង្ស័យបានយកវត្ថុវិភាគសំណាកធ្វើតេស្តរហ័ស លទ្ធផលវិជ្ជមានកូវីដ១៩ គិតចាប់ពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។

យ៉ាងណាមិញ សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ នៅទីតាំងនៅផ្ទះបំផុត ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋានផងដែរ៕

 ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមចូលទស្សនារូបភាពខាងក្រោម៖

មន្ទីរពេទ្យបង្អែកស្វាយទាប
មន្ទីរពេទ្យបង្អែកស្វាយទាប
មន្ទីរពេទ្យបង្អែកស្វាយទាប
មន្ទីរពេទ្យបង្អែកស្វាយទាប
មន្ទីរពេទ្យបង្អែកស្វាយទាប
មន្ទីរពេទ្យបង្អែកស្វាយទាប
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...