រាជធានីភ្នំពេញ៖ នាថ្ងៃនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសល កម្ពុជា និងធនាគារ ភីភីស៊ីប៊ែងបានប្រកាសភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរ ដើម្បីផ្ដល់ការការពារ និងតម្រូវការហិរញ្ញវត្ថុដែលសក្ដិសមសម្រាប់ពលរដ្ឋកម្ពុជាឲ្យបានកាន់តែទូលំទូលាយ។ភាពជាដៃគូដែលត្រូវបានអនុម័តដោយ ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះនឹងពង្រីកលទ្ធភាពសម្រាប់ពលរដ្ឋកម្ពុជា ក្នុងការទទួលបានសេវាធានារ៉ាប់រងអាយុជីវិតឲ្យកាន់តែច្រើនដើម្បីជួយការពារ និងផ្ដល់សុវត្ថិភាពហិរញ្ញវត្ថុ នាពេលអនាគតរបស់ពួកគេ។ក្រោមភាពជាដៃគូនេះ ប្រជាពលរដ្ធកម្ពុជានឹងអាចទទួលបានសេវាធានារ៉ាប់រងអាយុជីវិតដែលសក្ដិសមសម្រាប់ពួកគេបំផុតរបស់ក្រុមហ៊ុន ព្រូដិនសល កម្ពុជា បានតាមរយៈបណ្ដាញ និងសាខាយ៉ាងទូលំទូលាយរបស់ធនាគារ ភីភីស៊ីប៊ែង។
ព្រឹត្តិការណ៍នេះប្រព្រឹត្តឡើងក្រោមអធិបតីភាពរបស់លោក ប៊ូ ច័ន្ទភីរូ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងលោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា។
លោក ប៊ូ ច័ន្ទភីរូ បានមានប្រសាសន៍ថា៖
លោក ហេង បូមករា មានប្រសាសន៍ថា៖
លោក Sanjay Chakrabarty នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រូដិនសល កម្ពុជា មានប្រសាសន៍ថា៖
លោក Sanjay Chakrabartyបានបន្ថែមទៀតថា៖
នាយកប្រតិបត្តិធនាគារភីភីស៊ីប៊ែង លោក Shin Chang Moo បានមានប្រសាសន៍ថា៖
ភាពជាដៃគូរវាងក្រុមហ៊ុន ព្រូដិនសល កម្ពុជា និងធនាគារ ភីភីស៊ីប៊ែង បានគូសបញ្ជាក់ពីភាពរស់រវើកនិងរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា ជាមួយនឹងចក្ខុវិស័យឈានមុខ ដែលជាភាពទាក់ទាញសម្រាប់ទិសដៅលើការវិនិយោគរយៈពេលវែង៕
អំពីធនាគារភីភីស៊ីប៊ែង(PPCBank)
ធនាគារ ភីភីស៊ីប៊ែងគឺជាធនាគាររបស់ប្រទេសកូរ៉េខាងត្បូងមួយដែលត្រូវបានបង្កើតឡើងនៅខែ កញ្ញាឆ្នាំ២០០៨ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន JB Financial Group និងក្រុមហ៊ុន Apro Financial Co។ ធនាគារ ភីភីស៊ីប៊ែង កំពុង ធ្ចើប្រតិបត្ដិការនៅទូទាំងប្រទេសកម្ពុជាតាមរយៈសាខាចំនួន១៦ សាខានៅរាជធានីភ្នំពេញ និងសាខាចំនួនប្រាំពីរ នៅតាមបណ្ដាលខេត្តសំខាន់ៗមួយចំនួន និងមានទូATMចំនួន ៦៥។ ធនាគារ ភីភីស៊ីប៊ែង ធនាគារភីភីស៊ីប៊ែងបានផ្តល់ជូនសេវាធនាគារដែលរួមមានទាំងសេវាធនាគារលក្ខណៈប្រពៃណីនិងបែបឌីជីថលរាប់បញ្ចូលទាំងសេវាប្រាក់បញ្ញើ ឥណទាន សេវាកម្មឌីជីថល smartBizនិងសេវាប្រឹក្សាយោបល់អតិថិជនទាំងនៅក្នុង និងក្រៅសាខាផងដែរ។
ក្នុងឆ្នាំ ២០២០ ធនាគារភីភីស៊ីប៊ែង បានចុះបញ្ជីមូលបត្រក្រុមហ៊ុនក្នុងផ្សារមូលបត្រកម្ពុជា។
ធនាគារ ភីភីស៊ីប៊ែង ចូលរួមគាំទ្រយ៉ាងសកម្មក្នុងកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន(CSRInitiative) ដោយក្លាយជាធនាគារដំបូងបង្អស់ដែលបានផ្តួចផ្តើមគំនិតក្នុងការលើកកម្ពស់បុគ្គលិកដែលមានពិការភាពតាមរយៈកិច្ចសហការ និងអនុញ្ញាតិឲ្យមានហាងកាហ្វេ SocialsCoffee នៅក្នុងអគារការិយាល័យរបស់ខ្លួន។បន្ថែមពីនេះទៅទៀត កម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនក៏បានគាំទ្រដល់អង្គការបោសសម្អាតមីននៅកម្ពុជាដូចជា អង្គការ APOPO និង អង្គការ «HeroRATs» ដែលកំពុងធ្វើការបោសសម្អាតមីន ដើម្បីលុបបំបាត់មីននៅកម្ពុជា។
អំពីក្រុមហ៊ុនព្រូដិនសលកម្ពុជា
ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ ២០១៣។តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែលស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានាស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននិងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារនិងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជាជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសលភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ជោគជ័យនិងច្រើនរូបភាពក្នុងការផ្តល់ជូននូវឱកាសក្នុងការការការពារនិងសន្សំជូនអតិថិជនរបស់ខ្លួន។ ក្រុមហ៊ុន ព្រូដិនសលគឺជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងអាយុជីវិតឈានមុខគេដែលមានវត្តមាននៅក្នុងទីផ្សារចំនួន ១៣គឺ កម្ពុជា ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ីកូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម ។ ក្រុមហ៊ុនព្រូដិនសល មានយន្តការចែកចាយដ៏ ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវការការការពារការសន្សំ និងការវិនយោគ ដើម្បីបំពេញតម្រូវការផ្សេងៗគ្នារបស់ក្រុមគ្រួសារនៅអាស៊ី។
*ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudentialplc) គឺជាក្រុមហ៊ុនមានទំហំអាជីវកម្មឈានមុខគេមួយក្នុងតំបន់អាស៊ីដែលផ្តោតទៅលើទីផ្សារដែលរីកចម្រើនជាលំដាប់។ អាជីវកម្មនេះបានចូលរួមចំណែកជួយជីវិតមនុស្សគ្រប់គ្នាឱ្យមានភាពប្រសើរឡើង តាមរយៈសេវាធានារ៉ាប់រងអាយុជីវិតនិងសេវាធានារ៉ាប់រងសុខភាព និងការចូលនិវត្តក៏ដូចជាផ្តល់ដំណោះស្រាយទៅលើការគ្រប់គ្រងទ្រព្យសកម្ម។ ក្រុមហ៊ុន ព្រូដិនសលភីអិលស៊ី មានអតិថិជន ២០ លាននាក់ ហើយក៏បានចុះបញ្ជីក្នុងផ្សារភាគហ៊ុននៅទីក្រុងឡុងដ៍ទីក្រុងហុងកុង ទីក្រុងញូវយ៉ក និងប្រទេសសិង្ហបុរីផងដែរ។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី មិនមានការជាប់ទាក់ទងជាមួយក្រុមហ៊ុន ព្រូដិនសល ហ្វាយនែនសលអុីន (Prudential Financial, Inc) ដែលមានទីតាំងអាជីកម្មនៅសហរដ្ឋអាមេរិក និង ក្រុមហ៊ុនព្រូដិនសល អឹសួរ៉ិន (PrudentialAssurance Company) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន អឹម&ជ្ជី ភីអិលស៊ី (M&G plc) ដែលជាក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មនៅចក្រភពអង់គ្លេសឡើយ។