ភ្ញៀវទេសចរយ៉ាងច្រើនកុះករ ​អញ្ជើញទៅទស្សនាសួនរុក្ខជាតិអង្គរ - TrueID

ភ្ញៀវទេសចរយ៉ាងច្រើនកុះករ ​អញ្ជើញទៅទស្សនាសួនរុក្ខជាតិអង្គរ

May 24, 2022

សៀមរាប៖ ក្រោយពេលសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ សួនរុក្ខជាតិអង្គរកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ថ្មីៗនេះ ភ្ញៀវទេសចរយ៉ាងច្រើនកុះករបានសម្រុកទៅទស្សនាសួនរុក្ខជាតិអង្គរ ដែលមានទីតាំងក្នុងភូមិត្រពាំងសេះ សង្កាត់គោកចកក្រុងសៀមរាប។ ក្នុងនោះ សម្រាប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ ភ្ញៀវទេសចប្រមាណ៧,៧១៥នាក់ ក្នុងនោះភ្ញៀវជាតិ៧,៦៦៤ និងភ្ញៀវបរទេសចំនួន៥១នាក់បានចូលមកទស្សនាសួនរុក្ខជាតិអង្គរ និងកោតសសើរភាពអំពីភាពស្រស់ស្អាតនៅក្នុងសួននេះ។

សូមបញ្ជាក់ថាសួនរុក្ខជាតិអង្គរ បានក្លាយជាសមិទ្ធផលទេសចរថ្មីមួយទៀត នៅក្នុងក្រុងសៀមរាបដែលអាជ្ញាធរជាតិអប្សរា បានបង្កើតឡើង ដោយមានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើមនៃពូជជាង៥០០ប្រភេទ ដូចជាដើមផ្កា ស្មៅ ឈើហូបផ្លែ ដោយអាចចាត់ទុកថាជាសួនមានលក្ខណៈពិសេសលើសសួនកំសាន្តដទៃទៀតនៅក្នុងប្រទេសកម្ពុជា ដោយសារតែសួននេះស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថសួនគ្រឿងទេស សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើនិងបន្ថែមលើនេះក៏មានសួនសត្វជាច្រើនប្រភេទ ដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយនិងសត្វស្លាបប្រវាំងជាដើម៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...