ឪពុកដាច់ចិត្តធ្វើរឿងនេះ...ដាក់កូនពីរនាក់ ក្រោយប្រពន្ធចុង មិនចង់ចិញ្ចឹមកូនប្រពន្ធដើម - TrueID

ឪពុកដាច់ចិត្តធ្វើរឿងនេះ...ដាក់កូនពីរនាក់ ក្រោយប្រពន្ធចុង មិនចង់ចិញ្ចឹមកូនប្រពន្ធដើម

December 31, 2021

ចិន៖ បុរសម្នាក់ និងមិត្តស្រី ត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងប្រទេសចិន បន្ទាប់ពីពួកកេ បានបោះកូនបង្កើត របស់លោក ចេញពីយ៉រ​ជាន់​ទី​១៥  អគារផ្ទះល្វែង ដោយសារតែមិត្តស្រីថ្មី របស់បុរសម្នាក់មិនចង់បានកូន របស់នារីផ្សេង។

ជាក់ស្តែង ក្មេង​ទាំង​ពីរ​នាក់​បាន​ធ្លាក់​ពី ​ប្លុក​អគារ​ក្នុង​ក្រុង Chongqing ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​មុន ដែលកូនស្រី Zhang Bo អាយុ ២ ឆ្នាំ បានស្លាប់ភ្លាមៗ ខណៈដែលកូនប្រុស Zhang Yangrui អាយុ ១ ខួបបានស្លាប់ ក្រោយពីត្រូវរបួស ធ្ងន់ធ្ងរ។

យ៉ាងណាមិញ ក្រោយហេតុការណ៍ភ្លាមៗ បុរសជាឪពុកនោះ ​បាន​អះអាង​ថា លោក​កំពុង​ងងុយដេក ពេល​ក្មេងៗ​ធ្លាក់​ចេញ​តាម​បង្អួច ហើយ​និយាយ​ថា លោក​ភ្ញាក់​ឡើង​ដោយសារ​ មនុស្ស​ស្រែក​ នៅជាន់​ក្រោម​បន្ទាប់​ពី​ប្រទះ​ឃើញ​សាកសព​កូនរបស់លោក នៅ​លើ​វាលស្មៅ។

ទោះជាយ៉ាងណាក្រោយពីការសើបអង្កេត បានឲ្យដឹងថា យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ឪពុកបានក៏សារភាពថា លោក និង មិត្តស្រី បានគ្រោងសម្លាប់កូនៗ ដើម្បីពួកគេអាចចាប់ផ្តើមគ្រួសារថ្មីដោយគ្មានកូនពីអតីតភរិយដូច្នេះដែរ៕

ប្រភព៖ Dailymail

សូមទស្សនារូបភាពខាងក្រោម៖

ឪពុក និងអតីតភរិយា
ឪពុក និងអតីតភរិយា
ឪពុក 
ឪពុក 
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...