ប៉ៃលិន៖ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងត្រូវបានអគ្គិភ័យឆាបឆេះបង្ករការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១៨:២០ នាទីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុច ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ នេះបើតាមនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ហេតុការណ៍អគ្គិភ័យនេះបង្កឡើងបណ្តាលមកពីផ្ទុះសេខែ្សរភ្លើង ដោយបំផ្លាញផ្ទះចំនួន៣ខ្នងអស់ទាំងស្រុងលុយដុល្លារសរុបចំនួន២៧៥០០ ដុល្លារ, លុយរៀលចំនួន ៣០០០០០ រៀល, លុយបាតចំនួន ៣៥០០០ បាត, ស្រាបៀរចំនួន ៨០ កេះ, ភួយចំនួន ១០ ឈុត, ទូរស័ព្ទ១១ ប្រូ ០១ គ្រឿង និងខ្សែដៃផ្លាកទីនចំនួន ០៩ជី និងមាសចំនួន ០១ជី។
ក្នុងនោះដែរកងកម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដឹកនាំកម្លាំង ដោយលោក វរសេនីយ៍ទោ យ៉ន ជេដ្ឋាស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យភ្លាមៗនោះបានឲ្យចេញរថយន្តចំនួន ០២គ្រឿងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសាលាក្រៅកម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់ ដោយប្រើប្រាស់ទឹកអស់ចំនួន ០២រថយន្តអគ្គិភ័យត្រូវបានពន្លត់ចប់នៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃខែឆ្នាំដដែល៕