សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កុំថាឡើយដូសទី៥ ដូសទី២០ ក៏មិនយកប្រាក់ពីប្រជាពលរដ្ឋដែរ - TrueID

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កុំថាឡើយដូសទី៥ ដូសទី២០ ក៏មិនយកប្រាក់ពីប្រជាពលរដ្ឋដែរ

June 13, 2022

ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃរាជាណាចក្រកម្ពុជា បានបញ្ជាក់ថានៅកម្ពុជាបើទោះជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាក់រហូតដល់ដូសទី២០ ក៏​នៅតែមិន​​យកថវិកា​ពីប្រជាពលរដ្ឋដែរ។ ​សម្តេចតេជោហ៊ុន សែន ​បានលើកឡើងបែបនេះ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២នេះក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ ។

សម្តេចបញ្ជាក់ថារយៈពេល ៣៧ថ្ងៃហើយ ដែលកម្ពុជា មិនមានករណីឆ្លងកូវីដ១៩​។ ក្នុងឱកាសនេះ សម្តេចតេជោហ៊ុន សែន ក៏បានអំពាវនាវឲ្យពលរដ្ឋដែលបានទទួលដូសទី៣ហើយ ក៏សូមអញ្ជើញទៅទទួលយកដូសទី៤និងដូសបន្តបន្ទាប់៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...