សូមប្រុងប្រយ័ត្ន! ចាប់ពីស្អែកនេះ កម្ពុជា នឹងទទួលរងបាតុភូត ខ្យល់កន្ត្រាក់ខ្លាំង ភ្លៀង ផ្គររន្ទះ ក្នុងតំបន់ទាំងបីនេះ - TrueID

សូមប្រុងប្រយ័ត្ន! ចាប់ពីស្អែកនេះ កម្ពុជា នឹងទទួលរងបាតុភូត ខ្យល់កន្ត្រាក់ខ្លាំង ភ្លៀង ផ្គររន្ទះ ក្នុងតំបន់ទាំងបីនេះ

June 8, 2021

អាកាសធាតុ៖យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះបានឱ្យដឹងថា នៅថ្ងៃទី ៩-១២ ខែមិថុនា ឆ្នាំ២០២១កម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង និងប្រព័ន្ធសម្ពាធទាប។ ចំណែកឯថ្ងៃទី១៣-១៥ ខែមិថុនា ឆ្នាំ២០២១ កម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុង និរតីខ្លាំងនិងជ្រលងនៃកូនព្យុះឈ្មោះ កូហ្គូម៉ា លើកទី៤ (TSKOGUMA 2014)។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣១-៣
  • មានភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោរ ពីបង្គួរ ទៅច្រើន ជាមួយនិងខ្យល់កន្ត្រាក់ខ្លាំង រាយប៉ាយនៅភាគពាយ័ព្យ និងភាគខាងត្បូង ។

២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
  • មានភ្លៀង ផ្គររន្ទះ ផ្លេកបន្ទោរ ពីបង្គួរ ទៅច្រើន ជាមួយនិងខ្យល់កន្ត្រាក់ខ្លាំង រាយប៉ាយនៅភាគ ឦសាន ភាគខាងជើង ជួរភ្នំដងរែក និងជួរភ្នំក្រវាញ ។

៣-តំបន់មាត់សមុទ្រ ៖

  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ ºC
  • សីតុណ្ហភាពអតិបរមា មានពី ២៦-២៩ °C
  • មានភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោរ ច្រើនជាមួយនិងខ្យល់កន្ត្រាក់ខ្លាំងរលកសមុទ្រខ្ពស់ៗ ។

អាស្រ័យស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ជាពិសេស ប្រជានេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះខ្យល់បក់បោកខ្លាំង និងរលកសមុទខ្ពស់ៗ៕

រូបតំណាង
រូបតំណាង
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយម
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយម
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...