ភ្នំពេញ៖ នាពេលថ្មីៗនេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានរកឃើញថាមានអ្នកជំងឺកូវីដ១៩ បានចូលទៅដល់ហាង Baby Care នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៥ៈ២៥ ដល់ ១៥ៈ៤០ ផងដែរ។
ដោយឡែក ហាង Baby Care ដែលមានអ្នកជំងឺកូវីដ១៩បានចូលទៅដល់នេះ គឺស្ថិតនៅសាខាផ្សារសុវណ្ណា ដែលមានទីតាំងស្ថិតនៅផ្ទះលេខA៨៩ ផ្លូវ២៧១ កែងផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។
យ៉ាងណាមិញ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
សូមទស្សនារូបភាពខាងក្រោម៖