ថៃផ្ទុះកូវីដខ្លាំងពេក! ព្រះសង្ឃគ្រងឈុតការពារពីលើស្បង់ចីវរ ជួយចុះយកសំណាក និងផ្ដល់អុកស៊ីសែន - TrueID

ថៃផ្ទុះកូវីដខ្លាំងពេក! ព្រះសង្ឃគ្រងឈុតការពារពីលើស្បង់ចីវរ ជួយចុះយកសំណាក និងផ្ដល់អុកស៊ីសែន

August 3, 2021

ថៃ៖ ស្ថានភាពៃជំងឺកូវីដ-១៩ក្នុងប្រទេសថៃ ហាក់មិនមានការអន់ថយឡើយ ដែល​រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងមួយថ្ងៃមានករណីឆ្លងខ្ទង់ម៉ឺនឯណោះ ត្រូវបានគេរាយការណ៍។ ទន្ទឹមនឹងនេះដែរ មានព្រះសង្ឃប៉ុន្មានអង្គ បានគ្រងឈុតការពារពីលើស្បង់ចីវរ ដើម្បីចុះជួយយកសំណាក ផ្ដល់អុកស៊ីនសែន និងថែមទាំងជួយលើកសពយកទៅបូជាទៀតផង។

ព្រះសង្ឃនាម Mahapromphong ព្រះជន្ម៣៣វស្សាជាចៅអធិការងនៃវត្ត Suthi Wararam បានមានសង្ឃដីកាថាប្រជាជនថៃជាច្រើន នៅតែមិនអើពើនឹងប្រព័ន្ធសុខភាពសាធារណៈ។ ហើយចាប់តាំងពីថ្ងៃទី២២ខែកក្កដាមក ព្រះតេជគុណបានធ្វើការនៅតំបន់ក្រីក្រមួយក្នុងទីក្រុងបាងកកដោយចែកចាយធុងអុកស៊ីសែន អាហារ និងការផ្គត់ផ្គង់វេជ្ជសាស្ត្រដល់អ្នកខ្វះខាត ព្រមទាំងយកសំណាកទៅធ្វើតេស្តផងដែរ។

ព្រះតេជគុណបានបន្ថែមទៀតថា៖

យ៉ាងណាមិញ បើទោះបីជាសកម្មភាពទាំងអស់ មានហានិភ័យក៏ដោយក៏ព្រះតេជគុណមិនភ័យខ្លាចឡើយ ដែលត្រៀមឆ្លងមេរោគរួចជាស្រេច ដោយមិនមានការសោកស្ដាយទេ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព: Yahoo.com

ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...